កម្ពុជា​នៅសល់ផ្ទៃ​ដីរ​ងផ​លប៉ះ​ពាល់ដោយ​សារ​គ្រាប់បែក​ចង្កោម​ប្រមាណជា​ង ​៧៤៣ ​គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន​១៩​

2021/04/27 02:59:58 am        26

រតនគិរី៖ ព្រឹកថ្ងៃ​ទី៣​០ ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ឯ​កឧត្តមទេស​រដ្ឋ​មន្រ្តី​ លី ​ធុជ អនុ​ប្រធានទី​១​ អាជ្ញាធរ​មីន តំណាង​ដ៏ខ្ព​ង់ខ្ព​ស់របស់​សម្ដេចតេជោ​នាយ​ករដ្ឋម​ន្ត្រី និងជា​ប្រធា​នអាជ្ញាធ​រមីន​ និង​លោក​ W. Patric​k Murphy ​ឯក​អគ្គរ​ដ្ឋទូ​តសហរដ្ឋ​អាមេ​រិកប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​ទស្សនកិច្ចការ​ងារ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​របស់​អង្គការ​ MAG ​និង​អង្គការ​ NPA ​នៅ​ខេត្តរ​ត​នគិរី។


ឯកឧត្តមទេស​រដ្ឋមន្រ្តី​ និង​ឯកអគ្គរដ្ឋទូត​ បាន​ចុះ​ពិនិត្យ​ ម៉ាស៊ីន​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់របស់​អង្គការ​ MAG​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​​ក្រុង​បាន​លុង​ និង​លទ្ធផល​នៃ​ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោមរបស់​អង្គការ​ NPA ​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម​ ស្រុកកូនមុំ​ ព្រម​ទាំង​បាន​មើល​ការ​ប្រកួត​បាល់​ទាត់​នារី​រវាង​អ្នក​ដោះ​មីន/គ្រាប់​របស់​អង្គការ​ MAG និង​អង្គការ​ NPA ផងដែរ​។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ បាន​លើក​ឡើង​ថា​ ផ្អែក​តាម​លទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុង​នោះ​បានបោសម្អាតរួចមាន​ប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ​ ទៀត​។

ឯកឧត្តមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាម​រយៈ​ WRA​ (Weapon Removal and Abatement) និង​កម្មវិធី​​ HDR& D (Humanitarian Demining, Research and Development) ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន​និង​គ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែម​ក្រុម​ការងារ​បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់​បែក​ចង្កោម​។

ឯកឧត្តម W. Patrick Murphy បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​ គឺ​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​លើការងារ​បោស​សម្អាត​មីន/គ្រាប់​នៅ​កម្ពុជា​ធំមួយ​ ក្នុង​គោលដៅ​ចូលរួម​ផ្តល់​នូវ​សុខ​សុវត្ថិប្រភព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​សហរដ្ឋអាមេរិក​ នឹងប្តេជ្ញា​​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​បញ្ចប់​ការគម្រាម​កំហែង​​ដោយ​សារ​​មីន​អោយ​អស់​នៅ​ឆ្នាំ​២០២៥​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ផងដែរ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am