យុវសិស្សចំនួន៥រូបទទួលជ័យលាភីក្នុងការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យអាសាឡ្ហបូជា” (ចូលព្រះវស្សា) ក្នុងចំណោមបេក្ខជនប្រឡងសរុបប្រមាណ២៩០នាក់

2024/07/15 04:20:24 pm        209

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សហការ​ជាមួយ​វត្តនិគ្រោធវ័ន (គល់ទទឹង) បានរៀបចំការប្រឡងតែងនិពន្ធ ស្ដីពី “ពិធីបុណ្យ​អាសាឡ្ហ​បូជា” (ចូលព្រះវស្សា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះ​គ្រូចៅ​អធិការ និងព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំវត្តនិគ្រោធវ័ន(គល់ទទឹង) និង​មានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រោមឱវាទ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​មកពីសាលារៀនចំនួន២៣ ដែលមានបេក្ខជនប្រឡងសរុបប្រមាណ ២៩០នាក់។

ការប្រឡងតែងនិពន្ធស្ដីពី ពិធីបុណ្យអាសាឡ្ហបូជា រៀបចំ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​សិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា ការលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ក្នុងសង្គម និងបាន​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសា​សនា​ទៅ​កាន់​គ្រប់​ស្រទាប់​យុវជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការសិក្សាស្រាវជ្រាវស្វែងយល់របស់​សិស្ស​គ្រប់​រូប​ជា​ដំណើរ​នៃ​ការ​អភិវឌ្ឍចិត្តគំនិត ដើម្បីក្លាយខ្លួនជាមនុស្សប្រកបដោយចំណេះដឹង និងសីលធម៌ និងក្លាយជាសរសរទ្រូងប្រទេសជាតិប្រកបដោយសមត្ថភាពនាពេលអនាគត។

ក្នុងឱកាសនេះ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលាទាំង២៣ និងកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្វែងយល់ពីព្រះធម៌ ដែលរួមមានទាំងពុទ្ធចក្រ និងអាណាចក្រ ដែលនឹងជួយជំរុញស្មារតីសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់ពី ល្អឬអាក្រក់ និងបុណ្យឬបាបជាដើម ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយចំណេះដឹងនិងសិលធម៌ ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ បន្ថែមពីនេះ ព្រះមេធានុរ័ក្ខ បណ្ឌិត បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមរៀបចំការប្រឡងតែងនិពន្ធនេះឡើង និងឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានកែទម្រង់វិស័យអប់រំនៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងគុណភាពខ្ពស់នាពេលកន្លងមកនេះ ជាពិសេសក្រសួងអប់រំ បានដាក់បញ្ចូលការអប់រំផ្នែកសីលធម៌ពុទ្ធសាសនានៅក្នុងសាលារៀន។ ព្រះមេធានុរក្ស បណ្ឌិត ក៏បានលើកឡើងពីធម៌ចំនួន៣ ដែលដែលនាំឱ្យមានឯករាជ្យភាព ដែលក្នុងនោះរួមមាន៖

(១). មានសិលធម៏ល្អ រស់នៅមិនប៉ះពាល់អ្នកដទៃ

(២). សេពគប់មិត្តឱ្យបានត្រឹមត្រូវ ពោលគឺមិត្តភាពដែលអាចជួយអភិវឌ្ឍខ្លួនបាន

(៣). មានភាពឧស្សាហ៍ព្យាយាម និងមិនខ្ជិលច្រអូស។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ដែលបានរៀបចំឱ្យមានការតែងនិពន្ធនេះឡើង ក្នុងគោលដៅលើកកម្ពស់ការតែងនិពន្ធ អក្សរសាស្រ្តខ្មែរ និងស្វែងយល់បន្ថែមពីព្រះពុទ្ធសាសនា ជាពិសេសពាក់ព័ន្ធនឹងប្រធានបទផ្ទាល់គឺ "ចូលព្រះវស្សា" ដើម្បីឱ្យសិស្សានុសិស្សបានយល់ដឹងអំពីព្រះពុទ្ធសាសនាឱ្យកាន់តែស៊ីជម្រៅ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលគឺ ដាក់បញ្ចូលនូវការបង្រៀនពុទ្ធសាសនានៅតាមសាលា ដើម្បីលើកកម្ពស់គុណធម៌ ចរិយាធម៌ សីលធម៌ សាមគ្គីធម៌ របស់សិស្សានុសិស្សតាមរយៈព្រះធម៌។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ព្រះតេជគុណ ដែលបានរៀបចំវត្តនិគ្រោធវ័ន(គល់ទទឹង) ឱ្យមានភាពទាក់ទាញដល់មនុស្សគ្រប់វ័យ ជាពិសេសគឺយុវជនផ្ទាល់ ឱ្យមានចំណាប់អារម្មណ៍ចង់ដឹង និងសិក្សាស្វែងយល់ពីព្រះធម៌ ពោលគឺរបៀបរស់នៅក្នុងសង្គម ក៏ដូចជាការអនុវត្តធម៌ ដើម្បីធានាបាននូវសង្គមមួយប្រកបដោយ សន្តិភាព និងសុភមង្គលទាំងក្នុងគ្រួសារ និងសង្គមជាតិ។

ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យកាន់តែមានភាពទូលំទូលាយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នា រៀបចំឱ្យមានកម្មវិធីផ្សេងៗ និងឈរលើមូលដ្ឋានការរំលេចនូវគោលការណ៍ព្រះពុទ្ធសាសនា និងចងក្រងជាទស្សនៈវិជ្ជាពុទ្ធសាសនា។ ការចងក្រងទស្សនៈវិជ្ជាជាប្រព័ន្ធ គឺជាគោលការណ៍ខ្លីៗនៃព្រះពុទ្ធសាសនា ដើម្បីឱ្យមានភាពងាយស្រួលរៀន និងស្វែងយល់ពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនា។ គួរបញ្ជាក់ផងដែរថា ទស្សនៈវិជ្ជាព្រះពុទ្ធសាសនា គឺជាកម្រងនៃគោលការណ៍ធំៗដែលព្រះពុទ្ធបានចងក្រង ដើម្បីអប់រំមនុស្ស នៅក្នុងការគ្រប់គ្រងរដ្ឋ ក្នុងការគ្រប់គ្រងសង្គម ក្នុងការគ្រប់គ្រងគ្រួសារ និងក្នុងការគ្រប់គ្រងខ្លួនឯង ឱ្យក្លាយទៅជាបញ្ញវន្ត ឱ្យសង្គមជាតិមានសេចក្តីសុខ និងមានសេចក្តីចម្រើនរុងរឿងបន្តបន្ទាប់ទៀត។

ជាលទ្ធផលក្នុងការប្រឡងនេះ បានរកឃើញយុវសិស្សជ័យលាភីចំនួន ៥រូប៖

- ជ័យលាភីលេខ១៖ យុវសិស្ស ស្រួច ស៊ីណា មកពីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

- ជ័យលាភីលេខ២៖ យុវសិស្ស ហៀង លីងអ៊ើ (សាលារៀនសុវណ្ណភូមិទី២៦)

- ជ័យលាភីលេខ៣៖ យុវសិស្ស លី សុខនី (សាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង)

- ជ័យលាភីលេខ៤៖ យុវសិស្ស ខាន់ សៀវម៉ី (វិទ្យាល័យ ហ៊ុន សែន សេរីភាព)

- ជ័យលាភីលេខ៥៖ យុវសិស្ស ឡាំង សុខាណា (សាលារៀនសុវណ្ណភូមិទី២៦)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm