អតីតអនុប្រធានាធិបតីរបស់លោក Trump និយាយថា គ្មានកន្លែងណានៅអាមេរិក មានហិង្សានយោបាយទេ

2024/07/15 06:15:00 pm        192

អតីតអនុប្រធានាធិបតី លោក Mike Pence បាននិយាយកាលពីថ្ងៃអាទិត្យ ទី ១៤ ខែកក្កដា ថា គ្មានកន្លែងណាមួយ នៅសហរដ្ឋអាមេរិក មានហិង្សានយោបាយប្រភេទដូចដែលបានដាក់គោលដៅទៅលើអតីតចៅហ្វាយនាយរបស់លោក គឺលោក Donald Trump នៅក្នុងការជួបជុំគណបក្សសាធារណរដ្ឋនោះទេ។ លោក Pence បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា អំពើហិង្សាបែបនេះ «ត្រូវតែបានថ្កោលទោសជាសកល»។

លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្តាំ អំឡុងពេលជួបប្រជុំអ្នកគាំទ្រនៅទីក្រុងបាត់ល័រ(Butler) រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍។ ការវាយប្រហារនេះ បានសម្លាប់មនុស្សម្នាក់ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ខណៈអ្នកបាញ់ប្រហារ ត្រូវបានសម្លាប់ដោយអ្នកបាញ់ស៊ីបរបស់អង្គភាពសេវាសម្ងាត់។

លោក Trump អាយុ៧៨ឆ្នាំ មានឈាមហូរនៅលើផ្ទៃមុខរបស់លោក បានឆ្លើយតបដោយការក្តាប់កណ្តាប់ដៃរបស់លោកទៅកាន់ហ្វូងមនុស្សដែលមានការភ្ញាក់ផ្អើល មុនពេលភ្នាក់ងារសម្ងាត់បានប្រញាប់ប្រញាល់នាំលោកចេញពីកន្លែងកើតហេតុ។ លោក Pence បាននិយាយនៅលើបណ្តាញ X ថាលោក និងភរិយារបស់លោក លោកស្រី Karen កំពុងបួងសួងសូមឲ្យលោក Trump ឆាប់ជាសះស្បើយពេញលេញ និងបួងសួងសម្រាប់អ្នករងរបួស និងអ្នកបាត់បង់ជីវិតក្នុងការវាយប្រហារដ៏រន្ធត់នេះ។

អតីតអនុប្រធានាធិបតីរូបនេះ ស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតរបស់លោក Trump រហូតដល់ត្រឹមព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលនៅពេលនោះមានការមានៈចំពោះចៅហ្វាយនាយរបស់លោក ដែលលោកបានបដិសេធមិនរារាំង ការអះអាងជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Joe Biden ហើយអ្នកគាំទ្រ របស់លោក Trump ដែលមានកំហឹង បានវាយលុកលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ ក្រោយមក លោក Pence បានចោទប្រកាន់មហាសេដ្ឋីរូបនេះថា បង្កគ្រោះថ្នាក់ដល់ជីវិតរបស់លោក និងគ្រួសាររបស់លោក តាមរយៈវោហាសាស្ត្រដ៏ក្តៅគគុក មុនពេលមានការវាយលុកលើវិមាន Capitol។

អ្នកគាំទ្រអតីតប្រធានាធិបតី បច្ចុប្បន្ននេះបានចាត់ទុកលោក Pence ថាជាជនក្បត់ ហើយលោក Trump ដែលត្រូវបានគេរំពឹងថានឹងប្រកាសពីការជ្រើសរើសអ្នករួមការងាររបស់លោកក្នុងពេលឆាប់ៗនេះ បានច្រានចោលការរំពឹងទុកនៃការវិលត្រលប់មករកអតីតអភិបាលរដ្ឋ Indiana ជាថ្មីម្តងទៀត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm