នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានបញ្ជាក់ជាថ្មីថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប នឹងមិនបញ្ចប់ឡើយ រហូតទាល់តែអង្គភាពប្រដាប់អាវុធទាំងអស់របស់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់ទាំងស្រុង។

លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅសន្និសីទសារព័ត៌មានមួយថា៖« អ្នកទាំងអស់គ្នា កំពុងសួរថាតើនៅពេលណាដែលសង្រ្គាមនេះ នឹងបញ្ចប់។ ចម្លើយរបស់ខ្ញុំ គឺច្បាស់លាស់ណាស់ និងមិនអាចប្រកែកបាន សង្គ្រាមនេះ នឹងបញ្ចប់ នៅពេលដែលយើងសម្រេចបាននូវគោលដៅទាំងអស់ ហើយមិនមែនមួយភ្លែតមុននេះទេ។ ជ័យជម្នះ មិនមែនជាពាក្យទទេនោះទេ។ ជ័យជម្នះ នឹងសម្រេចបាននៅពេលដែលយើងលុបបំបាត់សមត្ថភាពគ្រប់គ្រងយោធា និងក្រុមហាម៉ាស ការដោះលែងចំណាប់ថ្នូរ របស់យើង លុបបំបាត់ការគំរាមកំហែងលើតំបន់ហ្កាហ្សាពីអ៊ីស្រាអែល ហើយបញ្ជូនអ្នកស្រុករបស់យើងនៅភាគខាងត្បូង និងខាងជើងត្រឡប់ ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព នេះគឺជាជ័យជម្នះដែលនឹងស្ដារឡើងវិញនូវជំហររារាំងរបស់អ៊ីស្រាអែល និងបញ្ជូនសញ្ញាច្បាស់លាស់ ដល់ទាំងអស់គ្នា ខ្មាំងសត្រូវរបស់យើងដែលតម្លៃនៃការធ្វើបាបយើង នឹងមិនអាចទទួលយកបានចំពោះពួកគេ»។

សុន្ទរកថារបស់លោក ណេតាន់យ៉ាហ៊ូ គឺពាក់ព័ន្ធនឹងប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ស្ទី្រប ដែលមានគោលបំណងកម្ចាត់មេដឹកនាំយោធាក្រុមហាម៉ាស លោក ម៉ូហាម៉េដ ដេហ្វ ( Mohammed Deif) ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាគោលបំណងនៃការវាយប្រហារលើផ្នែកនេះ ហើយបានទទួលស្គាល់ពី កង្វះការបញ្ជាក់ពីការកម្ចាត់លោក ដេហ្វ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានសម្តែងមតិថា ប្រតិបត្តិការនេះ ទោះក្នុងករណីណាក៏ដោយ គឺជាចំណុចរបត់មួយ នៅក្នុងយុទ្ធនាការយោធានៅក្នុងដែនដីនេះ និងបម្រើជាសញ្ញាមួយដល់អ៊ីរ៉ង់ និង «ផ្កាយរណបទាំងអស់» នៅក្នុងតំបន់នេះ។