ក្រុមហេសបូឡា បានវាយប្រហារកងពលថ្មីរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ជាមួយនឹងយានដ្រូននៅទីក្រុង Illit ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភូមិមួយចំនួននៅប្រទេសលីបង់ភាគខាងត្បូង។

ក្រុមនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវ អ៊ីស្រាអែល ... ក្រុមសកម្មប្រយុទ្ធនៃចលនាតស៊ូឥស្លាម បានបើកការវាយប្រហារតាមផ្លូវអាកាសជាមួយនឹងវាយប្រហារដោយយានដ្រូននៅលើទីបញ្ជាការនៃកងពលធំលេខ៩១ ដែលទើបបង្កើតថ្មីនៅទីក្រុងអ៊ីលលីត ដោយកំណត់គោលដៅទៅលើកន្លែងមួយចំនួន ដែលមន្រ្តីនិងទាហានរបស់អ៊ីស្រាអែល បានឈរជើង ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដែលបានត្រូវបញ្ជាក់»។

ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា៖«ទីតាំងឈរជើងរបស់កងទ័ពលីបង់ បានត្រួតពិនិត្យការបាញ់មីស៊ីលពីដីទៅដីប្រហែល ៣០គ្រាប់ ពីប្រទេសលីបង់ទៅកាន់អ៊ីស្រាអែល ហើយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់បានមីស៊ីលមួយចំនួន។
ពួកគេ បានបន្ថែមថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យានដ្រូន និងយន្តហោះចម្បាំងរបស់អ៊ីស្រា អែល បានបើកការវាយប្រហារតាមអាកាសចំនួន ៩ដង លើទីប្រជុំជន និងភូមិចំនួន ៦នៅភាគខាងកើតនៃប្រទេសលីបង់ភាគខាងត្បូង រួមទាំងការវាយឆ្មក់ធ្វើឡើងដោយយានដ្រូន ដែលបានបាញ់មីស៊ីលពីអាកាសទៅលើដីចំនួន ២គ្រាប់ នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានបង្ករបួសដល់អ្នកបើកបររបស់ខ្លួន ដែលជាសមាជិកក្រុមហេសបូឡា។