ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទាហាន​អាមេរិក​ជាច្រើន​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​នៅ​អាកាស​យានដ្ឋាន​កា​ប៊ុល ខណៈ​ការ​ជម្លៀស​នៅតែ​បន្ត

2021/08/27 09:19:53 pm        573

អាហ្វហ្គានីស្ថាន៖ ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់​ និង​ជាង ១៤០​នាក់​បាន​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន ៤ ដែល​បាន​អង្រួន​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការ​ផ្ទុះ​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​កា​ប៊ុល ដែល​មាន​មនុស្ស​ច្រើន​កកកុញ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

​ទាហាន​អាមេរិក​ចំនួន ១៣​នាក់​ក្នុង​នោះ​មាន​ទាហាន​ម៉ា​រី​ន ១២​នាក់ ​និង​គ្រូពេទ្យ​កងទ័ពជើងទឹក​ម្នាក់ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់ និង​ទាហាន ១៨​នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​កា​ប៊ុល ខណៈ​ដែល​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្យាយាម​រត់គេច​ចេញពី​របប​គ្រប់គ្រង​របស់​ពួក​តា​លី​បង់​។ ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​និយាយ​ថា ​ខ្មាន់​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​របស់​ខ្លួន​បាន​ដាក់​គោលដៅ​លើ​ “ក្រុម​អ្នកបកប្រែ និង​សហការ​ជាមួយ​កងទ័ព​អាមេរិក​”។ មន្ត្រី​អាមេរិក​ក៏បាន​ស្តី​បន្ទោស​ក្រុម​នេះ​ផង​ដែរ​។ ប្រហែល​មួយ​ម៉ោង​មុន​ពេល​ការ​ផ្ទុះ​ចំនួន​ ២ ​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​គេ​បាន​មើល​ឃើញ​ហ្វូងមនុស្ស​កំពុង​រត់គេច​ពី​ការ​បាញ់​កាំភ្លើង​ដោយ​កងកម្លាំង​តា​លី​បង់ ​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល​។ ភាព​ច្របូក​ច្របល់​បាន​បង្ហាញ​ពី​មនុស្ស​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ ខណៈ​ដែល​គេ​បាន​លឺ​ស្នូរ​កាំភ្លើង​រួម​ជាមួយ​សំឡេង​ស្រែក​ខ្លាំង​ៗ​។​ ក្រុម​តា​លី​បង់​បាន​បាញ់​កាំភ្លើង​ជា​ទៀងទាត់ ​ដើម្បី​ព្យាយាម​គ្រប់គ្រង​ហ្វូង​មនុស្ស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​កំពុង​សម្រុក​ទៅកាន់​ព្រលានយន្តហោះ​ដែល​ធ្វើ​ឲ្យ​បុរស ស្ត្រី និង​កុមារ​រត់គេច​យ៉ាង​ភ័យខ្លាច​។​

​ការ​ផ្ទុះ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​មន្ត្រី​លោក​ខាង​លិច​បាន​ព្រមាន​អំពី​ការវាយប្រហារ​ដ៏​ធំ​មួយ ​ដោយ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​តំបន់​ព្រលានយន្តហោះ​។ ប៉ុន្តែ​ការ​ជូន​ដំណឹង​នេះ​ភាគច្រើន​មិន​ត្រូវ​បាន​អើពើ​ ពី​សំណាក់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់សង្ឃឹម​ក្នុង​ការ​រត់គេច​ចេញពី​ប្រទេស​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ជម្លៀស​ដែល​ដឹកនាំ​ដោយ​អាមេរិក​ មុន​ពេល​សហរដ្ឋ​អាមេរិក​បញ្ចប់​វត្តមាន​ជា​ផ្លូវការ​រយៈពេល ២០​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​។ ​ក្រោយ​ការ​ប្រហារ លោក​ប្រធានាធិបតី Joe Biden បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ទៅកាន់​អ្នក​ដែល​បាន​វាយប្រហារ​ នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កា​ប៊ុល ​ដែល​បាន​បណ្តាល​ឱ្យ​សមាជិក​កងទ័ព​អាមេរិក​ចំនួន ១៣នាក់​ស្លាប់ ខណៈ​ដែល​សន្យា​ថា​ការ​ជម្លៀស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​បន្ត​។ ​លោក Biden បាន​និយាយ​ទៅកាន់​អ្នក​វាយប្រហារ​ថា ត្រូវ​ចាំ​ទុក។ យើង​នឹងមិន​អត់ឱន​ឲ្យ​ឡើយ​។ យើង​នឹង​មិន​ភ្លេច​ទេ យើង​នឹង​តាម​ប្រមាញ់​អ្នក ហើយ​អ្នក​ត្រូវតែ​សង​ការខាតបង់​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm