ពាណិជ្ជកម្មអេឡិចត្រូនិកលក់អាវយឺតអនុស្សាវរីយ៍មានរូបការបាញ់ប្រហារលើលោក Trump

2024/07/15 10:37:01 pm        30

ត្រឹមតែជាង ២ម៉ោងបន្ទាប់ពីមានព័ត៌មានថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានបាញ់ប្រហារ នៅឯកន្លែងជួបជុំ ពោលគឺជាហេតុការណ៍ដែលធ្វើពិភពលោកភ្អាក់ផ្អើលយ៉ាងខ្លាំងនោះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក បានចាប់ផ្តើមលក់អាវយឺតដែលមានរូបភាពមេដឹកនាំដែលមានចរិតមិនព្រមចុះញ៉មរូបនេះ។

អាវយឺតបង្ហាញពីអ្វី ដែលនឹងក្លាយជារូបភាពតំណាងឲ្យបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ពោលគឺជារូបភាពដែលលោក Trump ក្ដាប់ដៃលើកឡើងលើ ខណៈឈាមហូរកាត់ថ្ពាល់ពីត្រចៀកខាងស្តាំរបស់លោក។

សារព័ត៌មានភាសាអង់គ្លេស South China Morning Post (SCMP) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ប្រទេសចិន បានរាយការណ៍ថា សំណុំដំបូងនៃអាវនេះត្រូវបានដាក់លក់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន Taobao នៅវេលាម៉ោង ៨:៤០យប់ ម៉ោងក្នុងស្រុក។ 

អ្នកលក់ម្នាក់របស់គេហទំព័រ Taobao គឺលោកស្រី Li Jinwei បានប្រាប់ SCMP ថា៖ «យើងបានដាក់អាវយឺតនៅលើគេហទំព័រ Taobao ភ្លាមៗ នៅពេលដែលយើងឃើញព័ត៌មានអំពីការបាញ់ប្រហារនោះ ទោះបីជាយើងមិនបានបោះពុម្ពវាក៏ដោយ ហើយក្នុងរង្វង់រយៈពេល ៣ម៉ោង យើងបានឃើញការបញ្ជាទិញជាង ២.០០០ ពីប្រទេសចិន និងសហរដ្ឋអាមេរិក»។

សូមបញ្ជាក់ថា លោក Trump បានរួចផុតពីការប៉ុនប៉ងយកជីវិតរបស់លោក ខណៈដែលគ្រាប់កាំភ្លើងបានត្រូវត្រចៀកខាងស្តាំរបស់លោក អំឡុងការជួបជុំ កាលថ្ងៃទី១៣ ខែកក្កដា។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេនៅតែកំពុងស៊ើបអង្កេតលើមូហេតុផលរបស់ខ្មាន់កាំភ្លើងវ័យ ២០ឆ្នាំ ឈ្មោះ Thomas Matthew Crooks ដែលត្រូវបានបាញ់សម្លាប់ នៅឯកន្លែងកើតហេតុ នាទីក្រុង Butler រដ្ឋ Pennsylvania បន្ទាប់ពីជននោះ បានបាញ់ប៉ុន្មានគ្រាប់ដោយប្រើកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ដែលបានទិញដោយស្របច្បាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm