លោក Trump ស្នើឲ្យអតីតគូប្រជែងលោកស្រី Haley ចូលរួមសន្និបាតគណបក្សសាធារណរដ្ឋ

2024/07/15 03:39:20 pm        53

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរសព្ទទៅកាន់អតីតឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ គឺលោកស្រី Nikki Haley ដែលធា្លប់ជាគូបដិបក្ខរបស់លោក ក្នុងការប្រជែងការតែងតាំងតំណែងប្រធានាធិបតីឆ្នាំ២០២៤ របស់គណបក្ស ដោយលោកបានស្នើឲ្យលោកស្រីចូលរួមសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ នៅទីក្រុង Milwaukee រដ្ឋ Wisconsin ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមបុគ្គលដែលដឹងអំពីបញ្ហានេះ។

មនុស្សម្នាបាននាំគ្នានិយាយថា សកម្មភាពរបស់លោក Trump កាលពីថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីរូបបានរងរបួស នៅក្នុងការប៉ុនប៉ងធ្វើឃាតមួយ ត្រូវបានអ្នកជុំវិញមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្រួបបង្រួមគណបក្ស។ 

លោកស្រី Haley អតីតអភិបាលរដ្ឋ South Carolina ដែលបានឈរលំដាប់ទី២ បន្ទាប់ពីលោក Trump អំឡុងការបោះឆ្នោតបឋម ក្នុងឆ្នាំ២០២៤ គ្រោងនឹងនិយាយពាក់ព័ន្ធនឹងរឿងនេះ នៅថ្ងៃទី១៦ ខែកក្កដា។ នេះបើតាមអ្នកដែលដឹងពីកិច្ចការនេះ។ 

កាលពីសប្តាហ៍មុន លោកស្រីបាននិយាយថា លោកស្រីកំពុងផ្ដល់សេរីភាពដល់អង្គបោះឆ្នោតរបស់លោកស្រី ហើយជំរុញឲ្យពួកគេគាំទ្រអតីតប្រធានាធិបតី។ លោកស្រី Haley បានហៅអនុសញ្ញានេះថា ជា «ពេលវេលាសម្រាប់ការរួបរួមរបស់គណបក្សសាធារណរដ្ឋ» ហើយបានចាត់ទុកការសម្រេចចិត្តរបស់លោកស្រីថា មានសារៈសំខាន់ ដើម្បីបដិសេធប្រធានាធិបតី លោក Joe Biden មិនឲ្យអង្គុយកៅអីសេតវិមាន ១អាណត្តិទៀត។

គួរបញ្ជាក់ថា លោកស្រី Haley បានបញ្ចប់ការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ក្នុងខែមីនា ក្រោយពីការប្រកួតប្រជែង Super Tuesday ដោយលោកស្រីបានក្លាយជាគូប្រជែងដ៏សំខាន់ចុងក្រោយរបស់លោក Trump ដែលចាកចេញពីការបោះឆ្នោតបឋម៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am