មានរយៈពេល ១០ឆ្នាំហើយ ចាប់តាំងពីយន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់ ដោយសម្លាប់មនុស្ស ២៩៨នាក់

2024/07/15 10:41:09 pm        39

ថ្ងៃពុធ ទី១៧ ខែកក្កដា គឺជាខួប ១០ឆ្នាំ គិតចាប់តាំងពីយន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់ ក្នុងឆ្នាំ២០១៤ លើទឹកដីដែលកាន់កាប់ដោយពួកបំបែកខ្លួនគាំទ្ររុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

មនុស្ស ២៩៨នាក់ នៅលើយន្តហោះ ដែលកំពុងហោះហើរពីទីក្រុងអាំស្ទែរដាំរបស់ប្រទេសហូឡង់ ទៅកាន់រដ្ឋធានីគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី គ្មាននរណមា្នក់រួចជីវិតឡើយ។ ជនរងគ្រោះភាគច្រើនជាជនជាតិហូឡង់។ ក្រុមស៊ើបអង្កេតរួមគ្នាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយប្រទេសអូស្ត្រាលី បែលហ្ស៊ិក ម៉ាឡេស៊ី ហូឡង់ និងអ៊ុយក្រែន បានរកឃើញថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលរុស្ស៊ី។

រដ្ឋអាជ្ញាអន្តរជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បាននិយាយថា ពួកគេបានរកឃើញ «តម្រុយដ៏រឹងមាំ" ដែលបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមឲ្យប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន នូវប្រព័ន្ធមីស៊ីលរុស្ស៊ីដែលបានបាញ់ទម្លាក់យន្តហោះនោះ។

តែទោះបីជាយ៉ាងណាក្ដី ពួកគេបាននិយាយថា ភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់លោក Putin និងមន្ត្រីរុស្ស៊ីផ្សេងទៀត មិនមានភាពច្បាស់លាស់គ្រប់គ្រាន់នោះឡើយ ដើម្បីឈានទៅដល់ការកាត់ទោសព្រហ្មទណ្ឌ ហើយថា ពួកគេនឹងបញ្ចប់ការស៊ើបអង្កេតដោយគ្មានការកាត់ទោសបន្ថែមទៀតនោះទេ។ រុស្ស៊ីបានបដិសេធរាល់ការពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះស៊ីវិលមួយនេះ៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm