ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានរិះគន់ខិត្តប័ណ្ណប្រឆាំងលោក គីម

2024/07/15 10:44:22 pm        35

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុងអ៊ុន) កាលពីថ្ងៃអាទិត្យ (ទី១៤ ខែកក្កដា) បានថ្កោលទោសចំពោះ «ការរើសអើង» របស់កូរ៉េខាងត្បូង សម្រាប់ការបង្ហោះខិត្តប័ណ្ណឃោសនាប្រឆាំងរបបនេះ ឆ្លងកាត់ព្រំដែនតាមរយៈបាឡុង ដោយព្រមានថា ពួកគេនឹងទទួលផលតបស្នងយ៉ាងស័ក្តិសមដោយសារទង្វើរបស់ខ្លួន។ 

គួរបញ្ជាក់ថា ឧបទ្វីបកូរ៉េបានឃើញមាននូវយុទ្ធនាការបាឡុង ជាការឆ្លើយតបដាក់គ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង បានបង្ហោះបាឡុងដែលមានផ្ទុកសំរាម ឆ្ពោះទៅភាគខាងត្បូង ដើម្បីបង្ហាញការតវ៉ាចំពោះខិត្តប័ណ្ណឃោសនាដែលបង្ហោះចូលកូរ៉េខាងជើង ដោយសកម្មជនកូរ៉េខាងត្បូង។

លោកស្រី Kim Yo Jong (គីម យូជុង) អ្នកនាំពាក្យដ៏សំខាន់របស់របបនេះ បាននិយាយថា លោកស្រីត្រូវបានគេជូនដំណឹងថា សំណុំចុងក្រោយនៃខិត្តប័ណ្ណដ៏កខ្វក់នេះ និងទង្វើអសីលធម៌របស់កូរ៉េខាងត្បូង» ត្រូវបានឃើញនៅក្នុងទឹកដីកូរ៉េខាងជើង តាមបណ្ដោយព្រំដែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងជាភាសាអង់គ្លេសដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ។

លោកស្រី បានប្រាប់ថា បុគ្គលិកយោធាកូរ៉េខាងជើង «ឥឡូវកំពុងធ្វើការស្វែងរក ដើម្បីដុត និងបំផ្លាញចោលសំរាមដែលត្រូវបានរកឃើញទាំងអស់»។ អ្នកស្រីបានបន្ថែមថា៖ «ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីកូរ៉េខាងជើងក៏ដោយ ក៏កូរ៉េខាងត្បូងមិនបញ្ឈប់ការធ្វើទង្វើកខ្វក់ឥតសីលធម៌នេះដែរ»។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២៤ កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ បានប្រកាសថា ទីក្រុងសេអ៊ូលជាសត្រូវរបស់ខ្លួន ហើយបានរំសាយភ្នាក់ងារដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់សេវាសាធារណៈ និងធ្វើកិច្ចការការទូតជាមួយទីក្រុងសេអ៊ូល ខណៈពេលដែលបង្កើនសន្តិសុខ នៅតាមព្រំដែនរួមគ្នារបស់ប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm