បេក្ខជនបេក្ខនារីជាង ១២០០០នាក់ ចូលរួមប្រឡងគ្រូបឋមសិក្សា​នៅថ្ងៃទី២ នៃ​ដំណើរការប្រឡងនេះ

2024/07/15 11:19:20 pm        287

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ជាថ្ងៃទី ២ នៃដំណើរ​ការ​រៀបចំ​ការ​ប្រឡង​ជ្រើស​រើស​គ្រូ​បឋម​សិក្សា លើវិញ្ញាសាសរសេរលើកទី១។ នៅថ្ងៃនេះ មានបេក្ខជនរហូតដល់ជាង ១២ ០០០នាក់ មក​ពីភូមិភាគខេត្ត បាត់ដំបង ចូលរួមប្រកួតប្រជែង។ ទីតាំងប្រឡង គឺធ្វើឡើ​ង​នៅ​សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្ងៃទី២នេះ ជាការប្រឡងសម្រាប់បេក្ខជនមកពីភូមិភាគខេត្តបាត់ដំបង ដែលចំនួនរហូតដល់ជាង ១២ ០០០នាក់។ ភូមិភាគបាត់ដំបងនេះ សំដៅលើខេត្ត សៀមរាប ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី១នេះ ប្រព្រឹត្តិទៅ​រយៈពេល ៤ថ្ងៃ ដោយធ្វើឡើងនៅថ្ងៃទី១៤ ថ្ងៃទី១៥ ថ្ងៃទី២០ និងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤​។ ការប្រឡងមានបេក្ខជនចូលរួមសរុប រហូតដល់ ៣៨ ១៦៨នាក់ ដោយក្នុងនោះ​មាន​បេក្ខនារីរហូតដល់ ២៨ ៤៥៦នាក់។

ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា ក៏រៀបចំដូចទៅនឹង​ការ​ប្រឡង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ​ផងដែរ​។ ការប្រឡងធ្វើឡើងជា ពីរលើក ដោយការប្រឡងលើកទី១ ជាការប្រឡងសម្រាំង​យក​បេក្ខជន ដែលទទួលបានពិន្ទុខ្ពស់ ក្នុងរង្វង់ជាង ៤០០០នាក់ ជាចំនួន ៣ដង នៃចំនួន​គ្រូ​ជ្រើស​រើស ១៣៤៧នាក់។

ស្របពេលដែល បេក្ខជនចូលទៅក្នុងបន្ទប់ប្រឡង វត្តមានអាណាព្យាបាល ជាច្រើន ក៏បន្តអង្គុយ​រង់​ចាំ​លើកទឹកចិត្តកូន ពេលចេញពីប្រឡងផងដែរ។ ក្នុងនាមជាអាណាព្យាបាល ពួក​គាត់​សុខ​ចិត្ត​ចំណាយ​ថវិកា ឈប់សម្រាកពីការងារ បិទទ្វាផ្ទះ និងរៃអង្គាសថវិកាគ្នា ជួលរថយន្តជូន​កូន​មក​ប្រឡង​នៅ​ភ្នំពេញ។ ជាអាណាព្យាបាល ពួកគាត់សូមជូនពរឱ្យ កូនទទួលជោគជ័យ។ នេះជា​ការ​លើក​ឡើង​របស់ អាណាព្យាបាល ដែលអញ្ជើញមកពីខេត្ត សៀមរាប។

ក្រោយបញ្ចប់ដំណើរការប្រឡង ក្រសួងមុខងារសាធារណៈនឹងរៀបចំដំណើរការកំណែភ្លាមៗ។ ការ​ធ្វើកំណែនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កក្កដា ខណៈការប្រឡងវិញ្ញាសាសរសេរលើកទី ១ ថ្ងៃចុង​ក្រោយប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែកក្កដា។ ការធ្វើកំណែ តាមការគ្រោងមានរយៈពេល ១សប្ដាហ៍ ហើយការប្រឡងលើកទី ២ ជាការប្រឡងចុងក្រោយ អាចប្រព្រឹត្តិទៅនៅដើមខែ សីហា ឆ្នាំ ២០២៤។

ជាមួយគ្នានេះគណៈកម្មការរៀបចំការប្រឡង ក្រោមការដឹកនាំដោយក្រសួងមុខងារសាធារណៈ ដែល​មាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជារដ្ឋមន្ត្រី បានរៀបចំការសម្រួលជាច្រើន ដើម្បី​ផ្ដល់​ភាពងាយស្រួលជូនបេក្ខជន ក៏ដូចជាអាណាព្យាបាលរបស់បេក្ខជន៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm