ពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្កោលទោសក្រុមអគតិជ្រុលនិយមប្រឌិតព័ត៌មានពាក់ព័ន្ធបញ្ហារថយន្តអគ្គិសនី

2024/07/15 04:50:43 pm        166

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្កុំអង្គការសមាគមសង្គមស៊ីវិល ដែលភាគច្រើនជាអ្នកប្រកបរបរវិស័យដឹកជញ្ចូន (PassApp) រត់ម៉ូតូឌុប ម្ចាស់អាជីករ អ្នកលក់ដូរ កម្មករជាដើម នៅថ្ងៃទី១៥ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងសម្តែងការសោយស្តាយ ចំពោះជនអគតិជ្រុលនិយមដែលតែងតែប្រឌិតបង្កើតព័ត៌មានកន្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុង

ន័យកេងចំណេញនយោបាយរបស់ពួកគេហើយវាយប្រហារមកលើរាជរដ្ឋាភិបាល។

​យោងតាមសារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ បានបញាក់យ៉ាងច្បាស់ម្តងទៀតថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយមិនអនុញ្ញាតឱ្យមានវត្តមានរថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីបែបនេះ គឺបន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀងគរអ្នករត់ម៉ុតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋភិបាល ដោយយកលេសថា រដ្ឋភិបាលបានអនុញ្ញាតឱ្យមានរថយន្តអគ្គិសនីចរាចរណ៍វិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះសម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានទៅក្រឡៃ ក្នុងន័យអវិជ្ជមាននឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង។ 

ស្របពេលជាមួយគ្នានេះប្រជាពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្កុំអង្គការសមាគមសង្គមស៊ីវិលទាំងអស់គ្នាជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិតជាសោកស្តាយ ចំពោះជនជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបង្កើតព័ត៌មានបំពុលសង្គម បំភ័ន្ត បំផ្លើស ព័ត៌មាន ដើម្បីកេងចំណេញនយោបាយទៅវិញ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រាជរដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។

ប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់យ៉ាងច្បាស់ថា នយោបាយខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមជនអគតិមួយក្ដាប់តូច គឺជាជំងឺសង្គមដែលត្រូវរួមគ្នាកម្ចាត់ចោល។ ប្រជាពលរដ្ឋបានថ្កោលយ៉ាងដាច់អហង្ការចំពោះជនជ្រុលនិយមបំពុលសង្គមទាំងនោះ ហើយប្ដេជ្ញាចូលរួម ពួតដៃគ្នា សាមគ្គីគ្នា ស្នេហាជាតិ មានស្មារតីជាតិនិយមកាន់តែខ្លាំងឡើង និងទប់ស្កាត់មិនឱ្យជនណាក្រុមណាមកបង្កើតព័ត៌មានធ្វើឱ្យមានភាពវឹកវរនៅក្នុងប្រទេសកម្ពុជាជាដាច់ខាត។ 

ក្នុងឱកាសនោះពលរដ្ឋប្រកបរបរនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា បានអំពាវនាវដល់មហាជនខ្មែររួមសាមគ្គីគ្នា បណ្តុះមនិសិកា ស្នេហាជាតិឱ្យកាន់តែរឹងមាំ  ពិសេសសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីរូបភាពកេងចំណេញនយោបាយដែលចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
2026/06/23 07:47:22 pm        1
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/06/23 06:12:07 pm        1
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
2026/06/23 05:38:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា

2026/06/23 08:45:04 pm
​ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
2026/06/23 08:44:18 pm
​ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
2026/06/23 08:43:54 pm
​រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
2026/06/23 08:43:32 pm
​សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
2026/06/23 08:43:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 01:12:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am