យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានធ្វើឲ្យខកខានការវាយប្រហាររបស់ក្រុមជីវពលលើមូលដ្ឋានយោធានៅទីក្រុង Bannu ស្ថិតនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។
ទូរទស្សន៍ប៉ាគីស្ថាន រាយការណ៍ថា ក្រុមបះបោរប្រដាប់អាវុធជាច្រើននាក់ បានព្យាយាមចូលក្នុងបន្ទាយ ដោយបំផ្ទុះរថយន្តបង្កប់គ្រឿងផ្ទុះនៅជិតជញ្ជាំងខាងក្រៅនៃមូលដ្ឋានយោធា ។
ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេបានឮសំឡេងផ្ទុះគ្រាប់ មុនពេលថ្ងៃរះ ហើយផ្សែងខ្មៅដ៏ក្រាស់ បានហុយពីកន្លែងកើតហេតុ ។
លោក Tariq Ali Shah គឺពាណិជ្ជករក្នុងស្រុកម្នាក់ និយាយថា ពេលពួកយើងធ្វើដំណើរមកដល់ទីក្រុង ពួកយើងបានឮស្នូរគ្រាប់កាំភ្លើងនៅមុខបន្ទាយ ។ មាននូវសំឡេងផ្ទុះច្រើនណាស់ ហើយផ្សែងក៏ចាប់ផ្តើមហុយឡើងចេញពីទីនោះ ។
នៅពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេលើការវាយប្រហារនេះ ពីរដ្ឋាភិបាល ឬយោធាប៉ាគីស្ថាន ៕