គេហទំព័រសារព័ត៌មាន Walla បានរាយការណ៍ថា ប្រធានការិយាល័យនយោបាយនៃចលនាហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh បានធ្វើការពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួល ក្នុងការចរចាជាមួយអ៊ីស្រាអែល ហើយបានអំពាវនាវឲ្យពួកគេជួយបញ្ឈប់ការឈ្លានពាន នៅតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមគេហទំព័រសារព័ត៌មាននេះ លោក Haniyeh បាននិយាយជាមួយមន្ត្រីមកពីប្រទេសអេហ្ស៊ីប កាតា ទួរគី និងអូម៉ង់ កាលពីល្ងាចថ្ងៃសៅរ៍ ហើយបានធានាពួកគេថា ក្រុមហាម៉ាស បានធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវទាក់ទងនឹងសំណើចុងក្រោយសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរ ប៉ុន្តែជំហរ របស់ [នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ រួមទាំងលក្ខខណ្ឌថ្មីដែលខ្លួនបានដាក់ចេញ ហើយការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅហ្កាហ្សាថ្ងៃនេះ បង្កើតជាឧបសគ្គចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ»។
សំណើពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងចំណាប់ថ្នូរនេះ ត្រូវគេរាយការណ៍ថា ប្រធានការិយាល័យនយោបាយនៃចលនានេះ បានស្នើឲ្យអ្នកសម្របសម្រួលអំពាវនាវទៅកាន់រដ្ឋបាលសហរដ្ឋអាមេរិកជាមួយនឹងសំណើឲ្យ បញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល ជាបន្ទាន់។