នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសថ្មីចក្រភពអង់គ្លេសលោក David Lammyបានជួបជាមួយគ្រួសារចំណាប់ថ្នូរដែលត្រូវបានគេចាប់យកទៅកាន់តំបន់ហ្កាហ្សា ។
នៅថ្ងៃទី ២នៃដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា លោក Lammy គ្រោងនឹងមានជំនួបផងដែរជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ។
លោក Lammy បានអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ។
លោក Lammy និយាយថា សង្រ្គាមកំពុងបន្តនៅតំបន់ហ្កាហ្សា គឺជារឿងពុំអាចអត់ទ្រាំបាន ហើយជារឿងតានតឹងបំផុត ។
អំឡុងជំនួបរបស់លោកជាមួយមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន លោកនិយាយថា អង់គ្លេសចង់ជួយតាមវិស័យការទូត ដើម្បីទទួលបានបទឈប់បាញ់ ហើយនិងបង្កើតចន្លោះសម្រាប់ផ្លូវអាចទុកចិត្តបាន និងមិនអាចត្រឡប់ក្រោយ ឆ្ពោះទៅរកដំណោះស្រាយរដ្ឋ ២ ។
លោក Lammy បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahuនៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃអាទិត្យ ហើយនិងជួបជាមួយមេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas នៅទីក្រុង Ramallah ស្ថិតក្នុងតំបន់វ៉េសប៊ែង ៕