
ក្រុមប្រជានេសាទនៅហ្វីលីពីន បានបន្តនេសាទត្រីនៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាមានច្បាប់ល្បាតដែនសមុទ្រថ្មីដ៏តឹងរឹងរបស់ចិនក៏ដោយ ។
ច្បាប់ដែលត្រូវបានអនុវត្តកាលពីរយៈពេល ១ខែមុន នឹងអនុញ្ញាតឲ្យក្រុមល្បាតឆ្នេរចិនឃាត់ទុកនាវាបរទេស និងឃាត់ខ្លួនជនបរទេស បើសិនជាសង្ស័យថា ពួកគេឆ្លងកាត់ចូលដែនទឹករបស់ចិន ។
ផ្លូវទឹកយុទ្ធសាស្រ្តនេះ ស្ថិតនៅកណ្តាលជម្លោះដែនដី ហើយចិនគាំទ្រការប្រកាសសិទ្ធិរបស់ពួកគេ ជាមួយនឹងការល្បាតកងទ័ពជើងទឹក ។
នៅតំបន់ថ្មប៉ប្រះទឹក Scarborough ស្ថិតក្នុងសមុទ្រចិនខាងត្បូង អ្នកនេសាទហ្វីលីពីនមួយចំនួន រួមទាំងលោក Freddie Legaspi បន្តនេសាទនៅទីនោះ បើទោះបីជាមានច្បាប់ថ្មីរបស់ចិន គំរាមឃាត់ខ្លួនអ្នកឆ្លងកាតដែនទឹកក៏ដោយ ៕