សហគមន៍ទេសចរណ៍ចំនួន៥ នៅខេត្តគោលដៅ៤ ត្រូវរៀបចំទទួលភ្ញៀវក្នុងបរិបទកូវីដ១៩

2021/08/27 03:39:56 pm        389

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសហការជាមួយសហគ្រិនខ្មែរ មានការគាំទ្រថវិកាទាំងស្រុងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំតំបន់សហគមន៍ទេសចរណ៍ចំនួន៥កន្លែង ស្ថិតក្នុងខេត្តគោលដៅចំនួន៤ ដើម្បីឲ្យភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩។

ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និង​លើក​កម្ពស់​សកម្មភាពទេសចរណ៍ ក្នុងសហគមន៍​ទេសចរណ៍ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ខេត្តគោលដៅ​ទាំង៤ រួមមាន ខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយសហគមន៍​ទេសចរណ៍​ទាំងអស់នោះ មានលក្ខណៈពិសេសប្លែកៗពីគ្នា ហើយភាគច្រើនជាអេកូរទេសចណ៍។

ឯកឧត្តម បានបន្តថា សម្រាប់ការរៀបចំសហគមន៍ទេសចរណ៍នេះ មានតម្រូវឲ្យពលរដ្ឋ ធ្វើម្ហូប​ជា​លក្ខណៈស្ដង់ដារ រួមទាំងមានការបណ្ដុះបណ្ដាលពួកគាត់ ​ទៅលើសេវាកម្មមួយចំនួនទៀត ក្នុងនោះ​ក៏មានផ្នែកអាយធីផងដែរ (IT) ។

សម្រាប់ឯកឧត្តម ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ​បានលើកឡើងថា កិច្ច​សហប្រតិបត្តិការនេះ គឺជាជំហ៊ានដំបូង តែយ៉ាងណាដៃគូទាំងពីរ នឹងខិតខំជួយពង្រីកកម្រិត​អាជីវកម្ម​របស់ពលរដ្ឋនៅក្នុងតំបន់ទេសចរណ៍ទាំងនោះ ឲ្យកាន់តែមានភាពរីកចម្រើន ។ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចុះអនុស្សារណៈយោគយល់គ្នា តាមរយៈវីដេអូ Zoom ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កិច្ចសហការនេះ បើទោះជាផ្នែកតូចមួយ ក្នុងការចាប់ផ្ដើមវិស័យទេសចរណ៍នៅកម្ពុជា ដែលបានប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ តែវា​ក៏អាច​ជួយពង្រឹងវិស័យនេះ ឡើងវិញជាបណ្ដើរៗ ។

ឯកឧត្តម បន្តថា កម្ពុជាមានសហគមន៍ទេសចរណ៍ច្រើនកន្លែង ហើយនៅពេលសហគមន៍​ជា​គោលទាំង៥ សម្រេចបានជោគជ័យ នឹងបន្តប្រមូលសហគមន៍ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ និង​បញ្ចូល​ទៅគម្រោងរួមគ្នានេះបន្ថែមទៀត ។

ឯកឧត្តម ក៏បានអំពាវនាវកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ ព្រោះ​សម្បត្តិធម្មជាតិ​ទាំងអស់នេះ គឺជាទីតាំងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ទស្សនា ៕

អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm