ប្រជាជនរ៉្វាន់ដា បោះឆ្នោត «ដោយរលូន» នៅក្នុងការបោះឆ្នោត ដែលរំពឹងថា នឹងបន្តអំណាចរបស់លោក Kagame

2024/07/16 02:35:35 am        39

អ្នកបោះឆ្នោត ក្នុងប្រទេសរ៉្វាន់ដា បានតម្រង់ជួរនៅការិយាល័យបោះឆ្នោត នាថ្ងៃចន្ទ (ទី១៥ ខែកក្កដា) ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ពួកគេ ដោយអ្នកកាន់អំណាចបច្ចុប្បន្ន លោក Paul Kagame វ័យ ៦៦ឆ្នាំ ដែលបានគ្រប់គ្រងប្រទេសអាហ្វ្រិកកណ្តាលមួយនេះអស់រយៈពេលជិត ២៥ឆ្នាំ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ជ័យជម្នះ។

លោក Kagame បានឈ្នះច្រើនជាង ៩៣ភាគរយនៃសន្លឹកឆ្នោត នៅរាល់ការបោះឆ្នោត ៣លើកមុននេះ។ នាពេលនេះ បេក្ខជនចំនួន ៨នាក់ បានឈរឈ្មោះប្រកួតប្រជែងជាមួយលោក ប៉ុន្តែមានតែ ២នាក់ប៉ុណ្ណោះមានឈ្មោះក្នុងបញ្ជីចុងក្រោយដែលត្រូវបានអនុម័តដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត។ អ្នកផ្សេងទៀត ក្នុងនោះរួមទាំងអ្នករិះគន់ភាគច្រើនបំផុតលើលោក Kagame ផងដែរ ត្រូវបានរារាំងដោយហេតុផលផ្សេងៗ ដែលរួមបញ្ចូលការកាត់ទោសព្រហ្មទណ្ឌកាលពីមុនផងដែរ។

នៅមណ្ឌលបោះឆ្នោត Rwandexco ក្នុងរដ្ឋធានី Kigali គេឃើញប្រជាជនចាប់ផ្តើមតម្រង់ជួរ ៩០នាទី មុនការបោះឆ្នោតចាប់ផ្ដើមបើកដំណើរការ។

អ្នកបោះឆ្នោតម្នាក់ ឈ្មោះ Barimukije Pheneas បាននិយាយថា រូបគេបានជ្រើសរើសបោះឆ្នោតឲ្យលោក Kagame ជាថ្មី ព្រោះរូបលោកពេញចិត្តនឹងកិច្ចប្រឹងប្រែងស្ដារប្រទេសឡើងវិញ បន្ទាប់ពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍ និងការដាក់ឲ្យប្រើប្រាស់សេវាសង្គមប្រកបដោយប្រសិទ្ធភាព។

លោក Kagame កំពុងប្រកួតប្រជែងជាមួយបេក្ខជន ២រូបទៀត គឺលោក Frank Habineza និងលោក Philippe Mpayimana ដែលបានប្រជែងជាមួយលោក នៅក្នុងការស្ទង់មតិចុងក្រោយ ក្នុងឆ្នាំ២០១៧។ លោកកំពុងសម្លឹងដល់ការទទួលបានការគាំទ្រពីអ្នកមានសិទ្ធិបោះឆ្នោតជាង ៩លាននាក់ ដែលក៏កំពុងបោះឆ្នោតជ្រើសរើសសមាជិកសភាផងដែរ។ លទ្ធផលបណ្តោះអាសន្នត្រូវបានរំពឹងថា នឹងចេញនៅថ្ងៃទី២០ ខែកក្កដា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm