ពលរដ្ឋស៊ីរីនៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល បានធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃចន្ទនេះ ដើម្បីជ្រើសរើសសភាថ្មី គឺជាការបោះឆ្នោតមួយដែលគេរំពឹងថា នឹងគ្មានលទ្ធផលប្រែប្រួល ហើយត្រូវបានចាត់ទុកថាជារឿងអស់សំណើចដោយក្រុមប្រឆាំង ។
ក្រុមអ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ២៥០រូបដែលមានអំណាចពិតប្រាកដតិចតួចនៅក្នុងប្រព័ន្ធប្រធានាធិបតីស៊ីរី ក្នុងនោះ ២ភាគ៣នៃអាសនៈបម្រើឲ្យសមាជិកគណបក្ស Baath របស់លោកប្រធានាធិបតី Bashar al-Assad ។
រយៈពេលជាង ១៣ឆ្នាំក្រោយការចាប់ផ្តើមសង្រ្គាមស៊ីវិលស៊ីរី រដ្ឋាភិបាលរបស់លោក Assad គ្រប់គ្រងតំបន់ភាគច្រើននៅក្នុងប្រទេសស៊ីរី ក្រោយអ៊ីរ៉ង់ និងរុស្ស៊ជួយរូបលោកផ្តួលរំលំក្រុមឧទ្ទាម ។
តំបន់ភាគខាងជើង និងភាគខាងកើត បន្តគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឃើដ និងក្រុមអ៊ីស្លាម ហើយក្រុមឧទ្ទាមគាំទ្រដោយទួរគី គ្រប់គ្រងតំបន់ភាគពាយ័ព្យ ស្របពេលដែលពលរដ្ឋស៊ីរីជាង ៥លាននាក់ ក្លាយជាជនភៀសខ្លួននៅបរទេស ពុំអាចបោះឆ្នោតកើត ៕
