មន្ត្រីជំនាញ៖ ស្ថានជំនន់ទឹកភ្លៀងនៅស្រុកឆែប បានស្រកអស់ និងគ្មានប៉ះពាល់អ្វីធ្ងន់ធ្ងរ

2024/07/16 05:47:42 pm        246

ព្រះវិហារ៖ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានលើកឡើងថា ស្ថានភាពជំនន់ទឹកភ្លៀងរយៈពេលខ្លី ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានស្រកអស់វិញហើយ និងមិនមានប៉ះពាល់អាយុជីវិតពលរដ្ឋ ផ្ទះសម្បែង ឬហេដ្ឋារចនាសម្ព័ន្ធអ្វីនោះទេ ។

ថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកប្រធាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បង្កឡើងដោយសារមានភ្លៀងធ្លាក់ច្រើននៅយប់ថ្ងៃទី១៤ ខែកក្កដា ចាប់ពីម៉ោង១រំលងអធ្រាត ដល់ម៉ោង៥ទៀបភ្លឺ ក្នុងកម្រិត ១៣៦មីលីម៉ែត្រ ធ្វើឲ្យទឹកហូរតាមអូរ ឬតាមព្រែកមិនទាន់ បានធ្វើឲ្យទឹកចាល់រយៈពេល ៣ម៉ោង ក៏បានស្រកទៅវិញ តាំងពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដាម្សិលមិញ ហើយចំពោះទីតាំងជំនន់ទឹកភ្លៀងនោះ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំមន្ត្រីចុះពិនិត្យផងដែរ ។

លោកបានបន្តថា ជំនន់ទឹកភ្លៀងនេះ គឺបានលិចតែនៅតំបន់ទាបជាប់នឹងមាត់អូរ ព្រោះតំបន់នោះ ឲ្យតែមានទឹកធំ គឺលិចលង់ជារៀងរាល់ឆ្នាំ ប៉ុន្តែយ៉ាងណាគិតត្រឹមព្រឹកនេះ សម្ពាធអាកាសធាតុ​ក្នុងខេត្ត បានថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងថ្ងៃទី១៤ និង១៥ ខែកក្កដា ប៉ុន្តែផ្ទៃមេឃ​នៅអួរអាប់ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋ នៅតែមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុនេះ ។

លោក ចាប កុយ បានបន្ថែមថា ​ចំពោះស្ថានភាព ​ទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កំពុងមានកម្ពស់ប្រមាណ ៩ម៉ែត្រ ដោយកម្ពស់ទឹកប៉ុន្នេះ បើធៀបនឹងឆ្នាំកន្លងទៅ គឺមានសភាព​ប្រហាក់ប្រហែលគ្នា ហើយសម្រាប់កម្រិតប្រកាសអាសន្នវិញ មានកម្ពស់ប្រមាណ ១១ម៉ែត្រ ។

ជាមួយនេះលោកប្រធានមមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តតាមដាននូវអាកាសធាតុ ឬក៏ព័ត៌មានស្តីពីអាកាសធាតុ ឲ្យបានជាប់ជាប្រចាំ ​ដើម្បីងាយស្រួលក្នុងការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈឲ្យបានរួចរាល់ ហើយមន្ទីរជំនាញ នឹងផ្សព្វផ្សាយបន្តបន្ទាប់ ពីបញ្ហាអាកាសធាតុនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm