មន្រី្ត​សុខាភិបាល ស្នើពលរដ្ឋអនុវត្តនូវយុទ្ធសាស្រ្តធំចំនួន០២ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

2021/08/28 05:51:06 pm        565

ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង តាមរយៈបណ្តាBTV ព័ត៌មាននៅថ្ងៃនេះ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវយុទ្ធសាស្រ្តធំៗចំនួន០២ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ការអនុវត្តវិធានការសុខាភិបាល នៅតែ​សំខាន់ និងជាយុទ្ធសាស្រ្តចម្បង។ ហើយយុទ្ធសាស្រ្តធំៗចំនួនពីរនោះ គឺការអនុវត្តវិធាន​ការសុខាភិបាលឲ្យបានល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាតែម្តង។ ជាពិសេសត្រូវអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ តាមអនុសាសន៍របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងសោះ សូមអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅនឹងមនី្ទរពេទ្យបង្អែកទាំង០៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជា ៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យ​បង្អែកពោធិ៍ចិនតុង, មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមន្ទីរពេទ្យបង្អែកព្រែកព្នៅ។

ដោយក្រុមការងារគ្រូពេទ្យចំនួន៥០០នាក់ រងចាំចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃ ចាប់​ពីម៉ោង៨ព្រឹក រហូតដល់១៧ល្ងាច ដោយក្នុងមួយថ្ងៃកម្លាំងក្រុមការងារគ្រូពេទ្យក្រោមឱវាទ​នៃមនី្ទរ​សុខាភិបាលរាជធានីភ្នំពេញ អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន១ម៉ឺននាក់ជាង។

និយាយដោយឡែងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានថ្លែងថា ឲ្យតែបងប្អូនប្រជាពលរដ្ឋណា ក៏ក្រុមការងារគ្រូពេទ្យចាក់ វ៉ាក់សាំងជូនដែរ ឲ្យតែបងប្អូនប្រជាពលរដ្ឋអញ្ជើញមកកាន់មណ្ឌលចាក់វ៉ាក់សាំង ហើយផ្ទៀងផ្ទាត់ទៅ ថាពួកគាត់មិនទាន់បានចាក់វ៉ាក់សាំង គឺក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូន ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងគោលដៅទប់ស្កាត់ និងឈានទៅកាត់ផ្តាច់ចរន្តចម្លងកូវីដ-19 ជាពិសេសមេរោគ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm