អ៊ីស្រាអែល អនុញ្ញាតឱ្យ UN នាំយកឧបករណ៍បន្ថែមទៀតចូល ក្នុងពេលលែងមានសណ្តាប់ធ្នាប់នៅតំបន់ហ្កាហ្សា

2024/07/16 06:35:15 pm        65

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដាថា ខ្លួននឹងចាប់ផ្តើមនាំយកយានរថពាសដែក និងឧបករណ៍ការពារផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់ប្រតិបត្តិការជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីទទួលបានការព្រមព្រៀងពីអាជ្ញាធរអ៊ីស្រាអែល។

លោក Scott Anderson អ្នកសម្របសម្រួលរងផ្នែកមនុស្សធម៌សម្រាប់ដែនដីកាន់កាប់ប៉ាឡេស្ទីនបាននិយាយថា ការអនុម័តនេះ គឺឆ្លើយតបទៅនឹងលិខិតរបស់អង្គការសហប្រជាជាតិ ដែលបានផ្ញើទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីខែមុន ស្តីពីសុវត្ថិភាព និងសន្តិសុខនៅក្នុងតំបន់ហ្កាហ្សា ខណៈសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន បានឈានចូលដល់ខែទី១០ ហើយច្បាប់ និងសណ្តាប់ធ្នាប់ បានដួលរលំ។

អង្គការសហប្រជាជាតិ បានត្អូញត្អែរជាយូរមកហើយអំពីឧបសគ្គជាច្រើន ក្នុងការនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលត្រួតពិនិត្យ និងយល់ព្រមលើរថយន្តដឹកជំនួយទាំងអស់ និងបាននិយាយថា ស្ថាប័ននេះ ក៏កំពុងព្យាយាមក្នុងការចែកចាយជំនួយក្នុងពេលលែងមានសណ្តាប់ធ្នាប់ទាំងស្រុង នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនចំនួន២,៣លាននាក់ ជាកន្លែងដែលអង្គការឃ្លាំមើលភាពអត់ឃ្លានសកល កាលពីខែមុនបាននិយាយថា មានហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្ស។

លោក Anderson បាននិយាយថាអង្គការសហប្រជាជាតិ មានផែនការចាប់ផ្តើមនាំយកយានរថពាសដែក និងឧបករណ៍ការពារបន្ថែមទៀត ចូលទៅក្នុងតំបន់ហ្កាហ្សា នៅថ្ងៃអង្គារនេះ។

លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា ឧបករណ៍ទំនាក់ទំនងមួយចំនួនក៏ត្រូវបានអនុម័តឲ្យនាំចូលផងដែរ ដូចជាវិទ្យុទាក់ទងកាន់ដៃ ប៉ុន្តែបាននិយាយថា ការពិភាក្សានៅតែបន្តលើសំណើរបស់អង្គការសហប្រជាជាតិសម្រាប់ការចូលប្រើប្រាស់អ៊ីនធឺណិតប្រកបដោយស្ថិរភាព។

អង្គការសហប្រជាជាតិនិយាយថា ខ្លួនចង់បានទំនាក់ទំនងដែលមិនពឹងផ្អែកលើប៉មទូរសព្ទប្រើខ្សែ ព្រោះវាមិនគួរឱ្យទុកចិត្តបាន។ ទោះជាយ៉ាងណា អាជ្ញាធរអ៊ីស្រាអែល មានការព្រួយបារម្ភផ្នែកសន្តិសុខ អំពីអ្វីដែលក្រុមហាម៉ាសអាចធ្វើបាន ប្រសិនបើខ្លួនដាក់ឲ្យដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        196
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        183
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm