ក្រុមអ្នកធាក់ស៊ីក្លូ អរគុណសម្តេចតេជោ ហ៊ុន សែន បន្តជួយប្រាក់ឧបត្ថម្ភ និងផ្តល់បណ្ណសមធម៌

2024/07/16 08:54:17 pm        122

គិតចាប់ពីការបង្កើតមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) រហូតមកទល់បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិ និងជាប្រធានព្រឹទ្ធសភា នៃ​កម្ពុជា​នៅ​តែបន្តគិតគូរ​ជាប់​ជានិច្ច​ទៅ​កាន់​ក្រុមអ្នកធាក់ស៊ីក្លូ ដូចជា ការផ្តល់ប្រាក់ខែជាប្រចាំ និងប័ណ្ណសមធម៌​ជា​ដើម​តាម​រយៈ​សាលា​រាជធានីភ្នំពេញ។

លោក អឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូកម្ពុជា និងមុខរបរក្រៅប្រព័ន្ធ ក្នុងបទ​សម្ភាសន៍​ជា​មួយ​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងថា រហូតមកដល់​ពេល​​នេះ សមាគមលោកតែងតែទទួលការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ដែលតែងគិតគូរខ្ពស់ និងយកចិត្តទុកដាក់ជាខ្លាំ​ង​ចំពោះ​សមាជិក​មូល​និធិ​ស៊ីក្លូ ពោលគឺ ក្រៅពីការផ្តល់ប្រាក់ខែចំនួន ២១ម៉ឺនរៀល ក្នុង១ខែៗ និងប័ណ្ណសមធម៌ ដើម្បី​ឲ្យ​ពួក​គាត់អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់តាមមន្ទីរពេទ្យ គឺសមាជិកស៊ីក្លូចំនួន ២៩៤​នាក់ ក៏ទទួលបាននូវការឧបត្ថម្ភមួយចំនួនផ្សេងទៀតនៅពេលមានពិធីបុណ្យជាតិធំៗ ម្តងៗ។

សមាជិកនៃសមាគមអភិរក្សស៊ីក្លូ លោក ជឹម ព្រិច មានស្រុកកំណើតនៅស្រុកមេសាង ខេត្ត​ព្រៃវែង បានសម្តែងការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែល​កន្លងមកតែងតែជួយឧបត្ថមដល់រូបគាត់ ក៏ដូចជាសមាជិកដទៃផ្សេងទៀត។ បន្ថែមពីនេះទៀត ក្នុង​អំឡុងពេលកំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេច មិនត្រឹម​តែផ្តល់​វ៉ាក់សាំង​ជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល អាវ​ភ្លៀង​ថែម​ទៀត​។

សមាជិកសមាគមអភិរក្សស៊ីក្លូ លោក សុខ ចាន់បូ និងលោក ស៊ិន សូ មានស្រុក​កំណើតនៅ​ក្នុង​ខេ​ត្តព្រៃវែងដូចគ្នា បានឲ្យដឹងស្រដៀងគ្នាថា កន្លងមក ក្រៅពីទទួលបានដូចខាងលើ សម្តេច​តេជោ តែងតែជួយឧបត្ថមដល់ពួកគាត់ ដូចជាការចែកជូនជាគ្រឿងឧបភោគ បរិភោគ និង​ថវិ​កា​នៅ​រាល់​បុណ្យជាតិធំៗ ដូចជាចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើម។

សូមបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) បានបង្កើតឡើងនៅខែមករា ឆ្នាំ២០១៨ ក្រោម​ការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្ល៉េះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm