រដ្ឋបាលខណ្ឌ៧មករាចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្នុងមូលដ្ឋាន ដើម្បីអាចឱ្យពលរដ្ឋចូលរួមបរិច្ចាគ

2024/07/16 09:02:16 pm        280

រដ្ឋបាលខណ្ឌ៧មករា បានចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ » ដើម្បី ទទួល​យក​របស់​របរមានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋសិស្សនិស្សិតទូទៅ ឈប់ប្រើប្រាស់ តែ​នៅមានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍​សម្រាប់​អ្នក​ដែលត្រូវការ ។

យុទ្ធនាការនេះ គឺជាអនុវត្តតបតាមគំនិតផ្ដួចផ្ដើម និងដឹកនាំប្រកបដោ​យ​គតិបណ្ឌិត​ដោយ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបា​ន​ចាប់​អនុវត្ត​តាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាលខណ្ឌ បាន​ឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ បានរៀប​ចំ​ធុង​សម្រាប់​ទទួលសម្ភារៈចំនួន០២ធុង សម្រាប់ទទួលរបស់របរ និងសម្ភារៈដែល​ពលរដ្ឋ​យក​មក​បរិច្ចាគ ក្នុងគោលដៅ សម្រាប់យកទៅចែកជូនបន្តដល់ពលរដ្ឋដែលខ្វះខាត ហើយអ្នក​កំពុង​មាន​តម្រូវ​ការ។

លោកអភិបាលរងបន្ថែមថា ធុងទាំង២ ដែលមានពណ៌លឿងលាយបៃតង ដោយភ្ជាប់​ជា​មួយ​អក្សរ«ចាស់អ្នក ថ្មីខ្ញុំ» គឺធុងទី១ រដ្ឋបាលខណ្ឌខណ្ឌ បានដាក់នៅមុខសាលាខណ្ឌផ្ទាល់តែម្តង សម្រាប់​អាច​ឱ្យប្រជាពលរដ្ឋដែលលោកអញ្ជើញទៅទទួលសេវាសាធារណៈផ្សេង អាចបានដឹង​ពី​ព័ត៌មាន នៃការចូលផ្តល់ និងអាចមានសទ្ធាចិត្តសប្បុរសបរិច្ចាគជាសម្ភារៈនានាផ្សេងៗ តាម​លទ្ធិភាព​របស់ពួកគាត់។

ចំណែកធុងទី២ គឺរដ្ឋបាលខណ្ឌ និងធ្វើការចល័តទៅតាមបណ្តាទីតាំងនានាផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បីអាចឱ្យពលរដ្ឋទូទៅ បានជ្រាបកាន់តែទូលំទូលាយ លើសកម្មភាព​ចូល​រួម​ចំណែក​បរិច្ចាគ ជាមួយកម្មវិធីសប្បុរសសង្គមមួយនេះ ។

ប្រជាពលរដ្ឋ សិស្សនិស្សិត បានបង្ហាញការគាំទ្រ និងពេញចិត្តចូលរួមចំណែក ក្នុងការផ្តល់​ជា​សម្ភារៈ​ដែល​ពួកគាត់គិតថាឈប់ប្រើប្រាស់ យកទៅដាក់ក្នុងធុង​តាម​ទីតាំង​ដែល​អាជ្ញាធរ​តាម​តំបន់​បាន​កំណត់ ។ ក្រុមនិស្សិត បន្ថែមថា « ចាស់អ្នក ថ្មីខ្ញុំ » គឺជាកម្មវិធីដ៏ល្អ សម្រាប់ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ និងគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមចំណែក​ជាមួយ​សកម្មភាព​សប្បុរស​សង្គម​មនុស្ស និងសង្គមជាតិទាំងមូលផងដែរ ។

គួររំលឹកផងដែរថា ៖ តាមរយៈកិច្ចសម្ភាសជាមួយ BTV កាលពីថ្ងៃទី១៣ ខែកក្កដានេះ លោកស្រី ដេវី ឡាដែត ស្នងការកម្មវិធីក្រុមវឌ្ឍននារី និងជា​ប្រធាន​គម្រោង​បរិស្ថាន​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជាបានឱ្យដឹង ថា សមាគមកាយឫទ្ធិនារីកម្ពុជាបង្កើតឡើងតាំងពីឆ្នាំ១៩៩៦មកម្លេះ ហើយ​បច្ចុប្បន្នក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំ​ឱ្យ​មាន​គម្រោង និងសកម្មភាពធំៗជាច្រើន ក្នុងនោះក៏មានគម្រោងចូលរួមសកម្មភាពសង្គមផងដែរ ហើយដោយមើលឃើញគម្រោងចូលរួមសម្មភាពចូលរួមសកម្មភាពសង្គម និងថែរក្សា​បរិស្ថាន​នេះ​ល្អ ទើបសមាគមបានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត។

លោកស្រី ដេវី ឡាដែត បានឱ្យដឹងថា ត្រឹមរយៈពេលពីរ បីថ្ងៃ បន្ទាប់ពីការប្រកាសយុទ្ធនាការ «ចាស់​អ្នក ថ្មីខ្ញុំ»នេះ គឺមានប្រជាពលរដ្ឋយ៉ាងផុសផុលបានចូលរួមបរិច្ចាគ របស់របរ និងសម្ភារៈ ប្រើ​ប្រាស់ របស់ខ្លួនមកកាន់សមាគម ហើយបច្ចុប្បន្ន សមាគម ក៏ បាន​ពង្រីក​ទីតាំង​ទទួល​ការ​បរិច្ចាគ​បន្ថែម​នៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានី ភ្នំពេញ ដើម្បីផ្ដល់ភាព​ងាយ​ស្រួល​ដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមបរិច្ចាគផងដែរ ។

ជនរួមជាតិទាំងអស់ ក៏អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កា​ត់​មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm