រដ្ឋបាលខណ្ឌដូនពេញចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្នុងមូលដ្ឋាន ដើម្បីអាចឱ្យពលរដ្ឋចូលរួមបរិច្ចាគ

2024/07/16 09:48:05 pm        321

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានចាប់ផ្តើមអនុវត្តយុទ្ធនាការ "ចាស់អ្នក ថ្មីខ្ញុំ"ដើម្បីទទួល​យក​របស់​របរមានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋសិស្សនិស្សិតទូទៅ ឈប់​ប្រើ​ប្រាស់​តែនៅមានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មាន​ប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាល​ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ បាននាំយកសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួនចូលរួមបរិច្ចាគ ក្នុង​យុទ្ធនាការ "ចាស់អ្នក ថ្មីខ្ញុំ" ។ 

លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអំពាវនាវសូមអញ្ជើញពុកម៉ែ បងប្អូន​ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមបរិច្ចាគ ដើម្បីចូលរួមយុទ្ធនាការនេះ ។ រដ្ឋបាល​ខណ្ឌ​ដូន​ពេញ នឹងបន្តចែករំលែក របស់របរសម្ភារទាំងនេះទៅអ្នកដែលត្រូវការ។

ប្រជាពលរដ្ឋ សិស្សនិស្សិត បានបង្ហាញការគាំទ្រ និងពេញចិត្តចូលរួមចំណែក ក្នុងការផ្តល់​ជា​សម្ភា​រៈ​ដែ​លពួកគាត់គិតថាឈប់ប្រើប្រាស់ យកទៅដាក់ក្នុង​ធុង​តាម​ទីតាំង​ដែល​អាជ្ញាធរ​តាម​តំបន់​បាន​កំណត់ ។ ក្រុមនិស្សិត បន្ថែមថា ៖ « ចាស់អ្នក ថ្មីខ្ញុំ » គឺជាកម្មវិធីដ៏ល្អ សម្រាប់ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ និងគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមចំណែក​ជាមួយ​សកម្មភាព​សប្បុរស​សង្គម​មនុស្ស និងសង្គមជាតិទាំងមូលផងដែរ ។

យុទ្ធនាការនេះ គឺជាអនុវត្តតាមគំនិតផ្ដួចផ្ដើម និងដឹកនាំ​ប្រកប​ដោយគតិបណ្ឌិត​ដោយ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែល​បាន​ចាប់​អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថាជនរួមជាតិទាំងអស់ ក៏អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm