ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន២៨០លានរៀល

2024/07/16 02:56:30 pm        107

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន២៨០លានរៀល ដែលថវិកាទាំងអស់ទទួលបានពីការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ ដើម្បីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារជាតិ, កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

​ពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិនេះ អញ្ជើញមានវត្តមាននាឱកាសនោះរួមមានទាំងវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ រួមទាំងក្រុមគ្រូពេទ្យ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិកាអចិន្ត្រៃយ៍ ស.ស.យ.ក. និងក្រុមការងាររៀបចំការប្រកួតពាន់រង្វាន់បាល់ទាត់ Soccer League។

ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពរបស់មនី្ទរពេទ្យ ចាប់តាំងថ្ងៃបង្កើតដំបូង រហូតមកដល់បច្ចុប្បន្ន និងស្ថានភាពរបស់កុមារ ដែលមានជំងឺមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាកក្នុងមនី្ទរពេទ្យកុមារជាតិ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំ សមាជិក សមាជិកា ដើម្បីមកប្រគល់ថវិកាជូនមន្ទីរពេទ្យកុមារជាតិនាឱកាសនោះ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានកោតសសើរ និងថ្លែងអំណរគុណដល់គណៈកម្មាការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានធ្វើការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ និងកៀរគរសប្បុរសជន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារជាតិ ក្នុងគោលបំណងជួយសម្រួលបន្ទុកមួយចំនួនដល់មន្ទីរពេទ្យ និងកុមារ។

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ដើម្បីសប្បុរសនេះ គឺជាជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារ ស.ស.យ.ក. មានគោលបំណងក្នុងការប្រមូលថវិកាពីការលក់សំបុត្រមកជួយឧបត្តម្ភជូនមន្ទីរពេទ្យដែលត្រូវជួយសង្រ្គោះកុមារ។ ការប្រកួតបាល់ទាត់សប្បុរសបានបញ្ចប់ទៅដោយរលូន ដោយមានចូលរួមជួយជ្រោមជ្រែង និងគាំទ្រពីសំណាក់សប្បុរសជន ក្រុមហ៊ុនឯកជន កីឡាករ កីឡាការិនី តារាចម្រៀង តារាសម្តែង និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើននាក់ផងដែរ៕

អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am