ការប្រកួតកង់ភ្នំជើងឯកជាតិជុំទី១ មានកីឡាករក្នុងស្រុក និងបរទេសអ្នកចូលរួមជិត ៣០០នាក់

2024/07/16 10:09:20 pm        332

ការប្រកួតកីឡាកង់ភ្នំជើងឯកជាតិ (Cambodia MTB Series) ជុំទី១ បាន​ដំណើរការ​ប្រកួត​កាល​ពី​ចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ភ្នំ នាទំនប់ក្រាំងអំពិល ស្ថិតនៅភូមិស្រែផ្អេរ ឃុំក្រាំង​អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក យឿន ភិយុទ្ធ តំណាងអ្នករៀបចំការប្រកួត បានប្រាប់ឱ្យដឹងថារដូវកាលនេះធ្វើតែបីជុំទេ ហើយ​ជុំដំបូងនេះធ្វើនៅខេត្តកំពង់ស្ពឺ ដោយមានកីឡាករ កីឡាការិនី ចូលរួម២៣៥នាក់ ហើយ​ក្នុង​នោះ​ក៏មានកីឡាករបរទេសចូលរួមប្រកួតដែរ។ លោកបន្តថា ការ​រៀបចំ​នេះ​ទទួល​បាន​ជោគជ័យ​មួយកម្រិត ទោះបីជាមិនមានដៃគូគាំទ្រក៏ដោយ។

សម្រាប់លទ្ធផលនៃការប្រកួត វិញ្ញាសាកម្រិត A លេខ១ បានទៅកីឡាករ សាង សីហា លេខ២ កីឡាករ ហួត ឡយរស្មី លេខ៣ កីឡាករ ដាវីដ ព័ររីយ៉េ។ កម្រិត C លេខ១ កីឡាករថៃ ភីរ៉ាផន ចារើនសុខ លេខ២ កីឡាករ មាស វីរៈយុទ្ធ និងលេខ៣ កីឡាករ ហម កក្កដា។ កម្រិតD លេខ១​កីឡាករ លីយ ម៉េង លេខ២ កីឡាករ ណេ សាវណេត និងលេខ៣កីឡាករ ភី ស៊ីថុល។ វិញ្ញាសាកម្រិត E លេខ១ កីឡាករ ប៉្រៃវ៉ាន់ ភីរិនយ៉ានុនតាខនមកពីប្រទេសថៃ លេខ២កីឡាករ ស៊្រុន វណ្ណៈ និងលេខ៣ កីឡាករ ឆេង សម្បត្តិ។ កម្រិត F លេខ១ម្ចាស់ផ្ទះកម្ពុជា គឹម យូរ៉ា លេខ​២​ កីឡាករវៀតណាម ហូ ភឹកញ៉ា និងលេខ៣កីឡាករ ស៊ុន សុគន្ធ។ វិញ្ញាសាកម្រិត ម៉ាស្ទ័រ លេខ ព្យែរ អ៊ីវកាទ្រី លេខ២កីឡាករ ស៊ូរ៉ាចិត ស៊ីងជួយ និងលេខ៣កីឡាករ វ៉ាស្កូ រ៉ាមស្ពើហ្គឺរ។ វិញ្ញាសា វីអាយភី លេខ១កីឡាករ ធា សុភាន់ លេខ២កីឡាករ ជួន យ៉េន និងលេខ៣កីឡាករ សៀង ប៊ុណ្ណាត។ វិញ្ញាសានារីលេខ១ បានទៅកីឡាការិនីវៀតណាម តុន ហ័ងខាញ់ឡាន លេខ២​កីឡាការិនី កម្ពុជា វុន ស្រីនីត និងលេខ៣កីឡាការិនី នុត ផល្លានេសា។ ចំនែកវិញ្ញាកុមារលេខ១ បាន​ទៅសេង ហេង លេខ២ លឹម ឆាយគឹមខូយ និងលេខ៣ គង់ ដារ៉ា៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm