
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យចិញ្ចឹមត្រី នៅឯឈូងសមុទ្រ នៅទីក្រុងកំពង់ផែ Sinpho ខណៈដែលកូរ៉េខាងជើង ព្យាយាមអភិវឌ្ឍន៍ខេត្តដែលពុំទាន់មានការរីកចម្រើន ដើម្បីបង្រួមគម្លាតសេដ្ឋកិច្ច ក្នុងចំណោមតំបន់នានា។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា លោក គីម បានទៅទស្សនាការដ្ឋានសំណង់មួយសម្រាប់កសិដ្ឋានចិញ្ចឹមត្រី នៅឆ្នេរសមុទ្រ ក្នុងទីក្រុងឆ្នេរសមុទ្រ ក្នុងខេត្ត South Hamg yong កាលពីថ្ងៃចន្ទ ហើយបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយ ដែលការអភិវឌ្ឍកសិដ្ឋានដែលត្រូវបានគេ រំពឹងទុកនោះ» ឲ្យទៅជាគំរូដ៏ល្អថ្មីនៃវប្បធម៌សមុទ្ររាក់» ត្រូវបានពិភាក្សា។
ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លោក គីម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទាំងមូល ហើយបានអះអាងថា ទីក្រុងកំពង់ផែ Sinpho អាចក្លាយជា «ទីក្រុងដែលមានជាងគេបំផុត» នៅភាគខាងជើង ជាមួយនឹងគម្រោងចិញ្ចឹមត្រីនេះ។

សារព័ត៌មាន KCNA បានឲ្យដឹងទៀតថា ដោយនិយាយថា ប្រសិនបើការចិញ្ចឹមងាវសមុទ្រនិងត្រី ដំណើរការទៅបានល្អ នៅក្នុងដែនទឹកនៃតំបន់ Phungo-dong នោះ ទីក្រុង Sinpho ដែលមានអំណាចសេដ្ឋកិច្ចអន់ថយនោះ អាចក្លាយជាទីក្រុង ដែលមានជាងគេបំផុតរបស់កូរ៉េខាងជើង ក្នុងរយៈពេលពី ៣ ទៅ ៤ឆ្នាំ លោក គីម ជុងអ៊ុន បានប្តេជ្ញាចិត្តក្នុងការកសាងកសិដ្ឋានឆ្នេរសមុទ្រនៃទីក្រុង Sinpho ឲ្យក្លាយទៅជាគំរូនៃវារីវប្បកម្ម ក្នុងសតវត្សរ៍ថ្មីដោយជោគជ័យ។