មេដឹកនាំជាន់ខ្ពស់ EU នឹងធ្វើពហិការកិច្ចប្រជុំរៀបចំដោយលោក Orban បន្ទាប់ពីលោកទៅកាន់រុស្ស៊ី និងចិន

2024/07/16 10:32:40 pm        144

បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) នឹងធ្វើពហិការកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយប្រទេសហុងគ្រី ខណៈដែលប្រទេសនេះកាន់តំណែងជាប្រធានប្តូរវេនរបស់ EU ដោយការសម្រេចនេះ កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រីគាំទ្ររុស្ស៊ី គឺលោក Viktor Orbán បានរៀបចំកិច្ចប្រជុំដោយចិត្តឯងជាបន្តបន្ទាប់ជាមួយមេដឹកនាំបរទេស អំពីបញ្ហាអ៊ុយក្រែន ដែលការធ្វើបែបនោះបានធ្វើឲ្យដៃគូអឺរ៉ុបរបស់លោកខឹងសម្បា។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យគណៈកម្មការ EU លោក Eric Mamer បានឲ្យដឹងថា ការសម្រេចចិត្តមិនធម្មតានេះ ដើម្បីឲ្យប្រធានគណៈកម្មការអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃស្ថាប័នធ្វើពហិការកិច្ចប្រជុំ នៅទីក្រុង Budapest ត្រូវបានធ្វើឡើង «ដោយមើលឃើញពីការវិវត្តន៍ថ្មីៗដែលបង្ហាញពីការចាប់ផ្តើមនៃភាពជាប្រធានរបស់ហុងគ្រី នៅ EU។

គួរបញ្ជាក់ថា ហុងគ្រីបានកាន់កាប់តួនាទីប្ដូរវេនរយៈពេល ៦ខែ នៅថ្ងៃទី១ ខែកក្កដា ហើយចាប់តាំងពីពេលនោះមក លោក Orban បានទៅទស្សនកិច្ចនៅអ៊ុយក្រែន រុស្ស៊ី អាស៊ែបៃហ្សង់ ចិន និងសហរដ្ឋអាមេរិក ក្នុងដំណើរទសន្សកិច្ចពិភពលោកដែលលោកបានចាត់ទុកថា ជា «បេសកកម្មសន្តិភាព» ក្នុងគោលបំណងឈានទៅដល់ការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

តែសកម្មភាពនោះបានធ្វើឲ្យមេដឹកនាំជាច្រើន នៅ EU បានខឹងសម្បា ដែលបាននិយាយថា ពួកគេមិនត្រូវបានជូនដំណឹងជាមុន អំពីផែនការរបស់លោក Orban ហើយបានសង្កត់ធ្ងន់ថា មេដឹកនាំជាតិនិយមមិនបានធ្វើសកម្មភាពតំណាងឲ្យប្លុកនោះទេ អំឡុងកិច្ចប្រជុំដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm