ស្ថាប័នដៃគូពាក់ព័ន្ធ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុតាមមូលដ្ឋាន

2024/07/16 10:52:36 pm        41

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមជាមួយដៃគូអភិវឌ្ឍ បាននិងកំពុងយកចិត្តទុកដាក់ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្រ្តី និងប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។

​ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា" នៅខេត្តរតនគីរី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅ កម្ពុជា បានបង្ហាញពីការវិវត្តនិងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានបន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន។

ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរងនូវការចោទប្រកាន់ និងការព្រួយបារម្ភពីអង្គការសង្គមស៊ីវិល មួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុលលើសលប់ ការអនុវត្ត សកម្មភាពប្រមូលបំណុលដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ លក់ដីធ្លី ធ្វើចំណាក ស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់។ បញ្ហាចម្បងៗ ដែលជាដើមហេតុនៃការចោទប្រកាន់ទាំងនេរួមមាន៖ ការផ្ដល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមាន កម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃក្នុងការផ្តល់ឥណទាន ការផ្តល់ឥណ ទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្តការងាររបស់បុគ្គលិកគ្រឹះស្ថាន ដោយគ្មាន ក្រមសីលធម៌វិជ្ជាជីវៈជាដើម។

បញ្ហានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយបានសហការជា មួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី អង្គការ Good Return អង្គការ UNESCAP សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុអន្តរ ជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងទិសដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ 

ទាក់ទិនបញ្ហានេះដែរ, លោក ឌី ស៊ីថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា ធនាគារជាតិ នៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈ ដែលវិស័យនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនៅកម្ពុជា, ហើយវិស័យនេះដែរ បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជននៅទីក្រុង និងជនបទ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ សំខាន់ជាងនេះទៅទៀត វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានជួយបង្កើនប្រាក់ចំណូលដល់ ប្រជាជន អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់នូវប្រាក់កម្ចីសម្រាប់ជាដើមទុនក្នុងការពង្រីកមុខរបរ អាជីវកម្ម និង ការធ្វើកសិកម្មជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm