ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បរិច្ចាគឈាម «រួមគ្នា សង្គ្រោះជីវិត»

2024/07/16 03:58:01 pm        162

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំនូវកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» ដើម្បីចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត, នៅអគារខេមរានី ស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។

​កម្មវិធីបរិច្ចាគឈាមរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ តិមា វិច្ចិកាល អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) និងឯកឧត្តម គីម ទី កោមលី អគ្គនាយកប្រតិបត្តិការ សមាគមធនាគារនៅកម្ពុជា (ស.ធ.ក)។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖

ទី១៖ បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬ សាសនា។ ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមសំដែងអំណរគុណ ជាអនេកប្បការចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ ព្រមទាំងសូមអំពាវនាវឲ្យមានការគាំទ្របន្តទៀត តាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។ សូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ឱសថណា អាចផលិតបានទេ មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់។

ចំណែកសមាជិក សមាជិកា មកពីស.ស.យ.ក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមនិងសប្បុរសជន បានចូលរួមបរិច្ចាគឈាម មានសេចកី្តរីករាយមែនទែន ដែលមានឱកាសមកបរិច្ចាគឈាមជូនដល់បងប្អូន ប្រជាពលរដ្ឋ ព្រោះថាការបរិច្ចាគឈាមពិតជាមានសារសំខាន់ណាស់ ព្រោះគ្រួសាររបស់ពួកគាត់ ធ្លាប់ត្រូវការឈាម ដើម្បីសង្រ្គោះជីវិត។ ជាមួយគ្នានេះ ក៏សូមឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនគ្រប់រូប ដែលមានកម្លាំង និងមានសមត្ថភាពក្នុងបរិច្ចាគឈាម សូមកុំភិតភ័យ ត្រូវមកចូលរួមបរិច្ចាគឈាម ឲ្យបានគ្រប់ៗគ្នា។

ជាចុងក្រោយលោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២៣កន្លងមកនេះ យើងត្រូវការឈាមមួយប្លោករៀងរាល់៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមាន៣០០ទៅ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណ១៤ម៉ឺនប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានធានាការផ្គត់ផ្គង់៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ប៉ុន្ដែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ជនជាតិចិន ១នាក់ របួស ក្នុងចំណោមពលរដ្ឋរបួសសរុប ៨០នាក់ និងស្លាប់ ២០នាក់ ពីការឈ្លានពានរបស់ថៃ
2025/12/22 06:52:23 pm        1
ប្រជាពលរដ្ឋឃុំសំបួរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២ ៧៦៣បណ្ណ
2025/12/22 06:21:28 pm        1
មួយសប្ដាហ៍កន្លងទៅ ជាង១០ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦១នាក់ និងរងរបួសជាង១០០នាក់
2025/12/22 05:05:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskyy និយាយថា សហគមន៍អន្តរជាតិត្រូវតែបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម

2025/12/22 07:11:39 pm
​ឥណ្ឌា និងណូវែលសេឡង់ បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
2025/12/22 07:09:43 pm
​រថភ្លើងដឹកអ្នកដំណើរល្បឿនលឿនបុកបណ្តាលឲ្យដំរីព្រៃ ៧ក្បាលងាប់ នៅភាគឦសានប្រទេសឥណ្ឌា
2025/12/22 07:07:33 pm
​បាតុកម្មប្រឆាំងការដកចេញរបស់ក្រុមឧទ្ទាម M23 ត្រូវបានបំបែកដោយការបាញ់ប្រហារ
2025/12/22 06:57:33 pm
​ជនជាតិចិន ១នាក់ របួស ក្នុងចំណោមពលរដ្ឋរបួសសរុប ៨០នាក់ និងស្លាប់ ២០នាក់ ពីការឈ្លានពានរបស់ថៃ
2025/12/22 06:52:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/22 12:44:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/22 08:01:27 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2025/12/20 09:23:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am