អាហ្វហ្គានីស្ថាន៖ យោធាអាមេរិកនិយាយថា ខ្លួនជឿជាក់ថាបានសម្លាប់អ្នករៀបចំផែនការរបស់ក្រុម Isis-K សម្រាប់សាខារបស់ក្រុមរដ្ឋអ៊ីស្លាម (IS) នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
សមាជិកដែលសង្ស័យនៃក្រុម IS-K គឺជាគោលដៅនៅក្នុងខេត្ត Nangahar។ ក្រុម IS-K បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ដែលបានសម្លាប់មនុស្សរហូតដល់ ១៧០នាក់ក្នុងនោះមានទាំងទាហានអាមេរិកចំនួន ១៣នាក់។ ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ មនុស្សជាង ១០ម៉ឺននាក់ត្រូវបានគេជឿជាក់ថា ត្រូវបានគេជម្លៀសចេញដោយកាលបរិច្ឆេទ ដែលសហរដ្ឋអាមេរិកបានកំណត់ សម្រាប់ដកកងទ័ពរបស់ខ្លួនពីអាហ្វហ្គានីស្ថាន នឹងផុតកំណត់នៅថ្ងៃអង្គារនេះសប្តាហ៍ក្រោយនេះ។ ប្រធានាធិបតីលោក Joe Biden បានសន្យាកាលពីថ្ងៃសុក្រថានឹងតាមប្រមាញ់ក្រុមជីហាដ ដែលនៅពីក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃព្រហស្បតិ៍។ ក្រុម IS-K ឬក្រុមរដ្ឋអ៊ីស្លាមនៅខេត្ត Khorasan គឺជាខេត្តមានអំពើហិង្សាឃោរឃៅបំផុត ក្នុងចំណោមក្រុមសកម្មប្រយុទ្ធជីហាដទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការបំផ្ទុះគ្រាប់បែកបានបណ្តាលឱ្យហ្វូងមនុស្សប្រុសស្ត្រី និងកុមារនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលស្លាប់ និងរងរបួស។ ជនជាតិអាហ្វហ្គានីស្ថានរាប់សិបនាក់ ដែលព្យាយាមចាកចេញពីប្រទេសត្រូវបានសម្លាប់។ ក្រៅពីបុគ្គលិកអាមេរិកដែលត្រូវបានសម្លាប់ ជនជាតិអង់គ្លេសពីរនាក់ និងកូនរបស់ជនជាតិអង់គ្លេសម្នាក់ទៀតស្ថិតក្នុងចំណោមអ្នកស្លាប់។ លោក Biden បានព្រមានជនប្រព្រឹត្តកាលពីថ្ងៃសុក្រថា យើងនឹងមិនអត់ឱននោះទេ យើងនឹងមិនភ្លេចឡើយ។ យើងនឹងតាមចាប់ខ្លួនអ្នកហើយសងអ្នកវិញ។ លោកបាននិយាយថា ការវាយប្រហារមួយផ្សេងទៀតនៅទីក្រុងកាប៊ុល ទំនងជានៅប៉ុន្មានថ្ងៃខាងមុខនេះ។ កងទ័ពអាមេរិកប្រមាណ ៥.០០០នាក់កំពុងឈរជើងនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល សម្របសម្រួលដល់ជនជាតិអាហ្វហ្គានីស្ថានដែលអស់សង្ឃឹមក្នុងការចាកចេញពីប្រទេសនេះ៕
អត្ថបទ៖ ប៊ុនថន