សហជីពនៅកម្ពុជា៖ ការផ្សព្វផ្សាយអាក្រក់​ពីវិស័យកាត់ដេរ​នៅកម្ពុជា​គឺ​ជាការសម្លាប់កម្មករ

2024/07/17 12:00:10 am        303

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា ការ​សរសេរ​ផ្សព្វផ្សាយ​អាក្រក់​ពី​វិស័យកាត់ដេរនៅកម្ពុជាតួយ៉ាងដូចជារបាយការណ៍សង់ត្រាល់ គឺកំពុងសម្លាប់កម្មករនិយោជិត ព្រោះ​មិនបានជួយពង្រីកវិសាលភាពវិនិយោគ ហើយផ្ទុយទៅវិញបែរជាធ្វើឱ្យអ្នកបញ្ជាទិញ អ្នក​វិនិយោគ និងម្ចាស់ជំនួយងាកចេញពីកម្ពុជា។

លោកថ្លែងថា៖«ខ្ញុំឃើញថា ការសរសេររបាយការណ៍អាក្រក់ពីកម្ពុជា គឺបាននឹង​កំពុង​សម្លាប់​ប្រជាជន​កម្ពុជា សម្រាប់ខ្ញុំមិនគាំទ្រទេរបាយការណ៍ទាំងនេះ ហើយខ្ញុំសូមឱ្យ​អង្គការមួយចំ​នួន​ដូច​ជា​សង់​ត្រាល់ជាដើម ដែលសរសេរ និយាយមិនល្អពី​កម្ពុជាសូមបញ្ឈប់ការសរសេរបែបហ្នឹង។»

លោកបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា ថ្វីបើមិនល្អឥខ្ចោះ ប៉ុន្តែតាម​ការ​ពិនិត្យ​ជាក់​ស្តែង​ក្នុង​នាមជាអ្នកដឹកនាំសហជីពលោកមើលឃើញថា ការអនុវត្ត​សិទ្ធិសេរីភាព​នៅ​កម្ពុជា​មាន​ភាព​ទូលំ​ទូលាយរហូតដល់៩០ភាគរយ ព្រោះអង្គការ​សមាគមមានសេរីភាពពេញលេញ។ ភស្តុតាង​ជាក់ស្តែងបន្ថែមទៀត គឺអង្គការសង់ត្រាល់ផ្ទាល់ ដែលមានស្នាក់ការក្នុងប្រទេសកម្ពុជា មាន​សិទ្ធិដើរស្រែក ដើរធ្វើសកម្មភាពគ្រប់បែបយ៉ាង។

ជាមួយគ្នានេះ លោក អ៊ឹង ម៉េងតុង ប្រធានសហជីពរួបរួមអភិវឌ្ឍន៍កម្មករ នៅរោងចក្រ ហូវ៉ា និយាយ​ថា នៅកន្លែងធ្វើការងារសព្វថ្ងៃលោកបានអនុវត្តសិទ្ធិសេរីភាពពេញលេញ មិនដែលជួប​រឿង​ធ្វើ​ទុក្ខ​បុកម្នេញ បិទសិទ្ធិសេរីភាព ដូចការលើកឡើងក្នុង​របាយការណ៍​អង្គការ​សង់ត្រាល់​នោះ​ទេ។ ក្នុងនាមសហជីព លោកអ៊ឹង ម៉េងតុង បដិសេធចំពោះរបាយការណ៍សង់ត្រាល់ ដែលបាន​សរសេរ​ញុះញង់បំភ្លៃការពិត បំផ្លាញវិស័យកាត់ដេរនៅកម្ពុជា។

លោកថ្លែងថា៖«ខ្ញុំសូមបដិសេធរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលថា​មានការ​រំលោភ​បំពាន​មក​លើសហជីពនៅកម្ពុជា ក៏ដូចជាការគម្រាមកំហែង ក្នុងនាមខ្ញុំ​ជា​សហជីពនៅកម្ពុជា ខ្ញុំ​អត់​ទទួល​បាន​នូវអ្វីដែល​គេចោទ​ប្រកាន់​ដូចអង្គការ​សង់ត្រាល់នោះទេ។»

ស្រដៀងគ្នានេះ លោក ឌិន សំអាត ប្រធានសហជីពពលកម្មកម្ពុជា នៅរោងចក្រ វីនណាស ក៏​បាន​ធ្វើ​ការ​បដិសេធខ្លឹមសាររបាយការណ៍អង្គការសង់ត្រាល់ផងដែរ ដោយលោក​បាន​លើក​ឡើង​ថា របាយការណ៍សង់ត្រាល់ផ្ទុយពីការពិតជាក់ស្តែង នៃស្ថានភាពសហជីពមូលដ្ឋាននៅកម្ពុជា ដែល​កំពុងមានភាពល្អប្រសើរ សូម្បីអង្គការ ILO-BFC ក៏ទទួលស្គាល់ភាពល្អប្រសើរនេះដែរ។

លោក ឌិន សំអាត បានសម្តែងក្តីបារម្ភក្រៃលែងចំពោះរបាយការណ៍សង់ត្រាល់ ដែលអាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់ធ្ងន់ធ្ងរដល់ការងារ កម្មករនិយោជិត។ របាយការណ៍នោះទៀតសោត គឺបង្ហាញពីការរារាំង មិន​ចង់ឱ្យប្រទេសជាតិទទួលបានអ្នកវិនិយោគថ្មីៗ មិនចង់ឱ្យមានអ្នកបញ្ជាទិញ ក៏ដូចជា​មិន​ចង់​ឱ្យ​មាន​ម្ចាស់ជំនួយមកជួយដល់កម្ពុជា ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm