
ប្រធានាធិបតីឡាវ លោក Thongloun Sisoulith បានណែនាំរដ្ឋាភិបាលឲ្យដោះស្រាយជាបន្ទាន់នូវការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសបញ្ហាទាក់ទងនឹងការប្រែប្រួលនៃអត្រាប្តូរប្រាក់ និងអតិផរណាខ្ពស់។
វិទ្យុជាតិឡាវ បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោកប្រធានាធិបតី Sisoulith បានចេញបទបញ្ជានេះ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលបើកចំហ ដែលធ្វើឡើងពីថ្ងៃចន្ទដល់ថ្ងៃពុធ ដោយមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលក្រុងវៀងចន្ទន៍ និងអភិបាលខេត្ត។

លោក Thongloun បាននិយាយថា រដ្ឋាភិបាលឡាវ ត្រូវតែដាក់លក្ខខណ្ឌ ដែលនឹងទ្រទ្រង់អត្រាអតិ ផរណា និងថ្លៃចំណាយសម្រាប់ការរស់នៅ ដែលអាចទទួលយកបាន ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ប្រទេសនេះ និងបន្ធូរបន្ថយបន្ទុកលើប្រជាជនសាមញ្ញ។
លោកប្រធានាធិបតី បានណែនាំឲ្យរដ្ឋាភិបាលពង្រឹងទុនបំរុងរូបិយប័ណ្ណបរទេស ដោយធានាថា រូបិយ ប័ណ្ណបរទេសកាន់តែច្រើនដែលទទួលបានពីការវិនិយោគ និងការនាំចេញហូរចូលទៅក្នុងប្រព័ន្ធធនាគារ ដើម្បីឲ្យមានទុនបម្រុងគ្រប់គ្រាន់សម្រាប់ការនាំចូលទំនិញសំខាន់ៗ។