ស្ថានភាពអាកាសធាតុអាក្រក់ រួមទាំងព្យុះកួច បានវាយប្រហារទីក្រុង Chicago សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃចន្ទ បង្ខំឲ្យអ្នកដំណើររាប់រយនាក់នៅអាកាសយានដ្ឋានអន្តរជាតិ O'Hare រកកន្លែងជ្រកកោន ស្របពេលដែលជើងហោះហើររបស់ពួកគេ ត្រូវបានពន្យាពេល និងលុបចោលនោះ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សីថតបាននៅក្នុងយន្តហោះជាប់នៅលើផ្លូវរត់ ឃើញភ្លៀងលាយខ្យល់កន្រ្តាក់ បោកលើបង្អួចយន្តហោះ ពេលដែលព្យុះបោកបក់ឆ្លងកាត់ទីនោះ ។
ព្យុះភ្លៀងនេះដែរ បង្កការខូចខាតនៅជុំវិញអាកាសយានដ្ឋាន រួមទាំងបក់រំលើងដើមឈើ និងបែកបាក់រចនាសម្ព័ន្ធ ។
បើទោះបីជាមានភាពវឹកវរយ៉ាងណាក្តី ពុំមានសេចក្តីរាយការណ៍ភ្លាមៗនោះទេ ពីអ្នករងរបួស ហើយសេវាកម្មសង្រ្គោះបន្ទាន់ និយាយថា ពួកគេកំពុងឆ្លើយតបនឹងស្ថានភាពមួយនេះ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានចេញការព្រមានពីខ្យល់កួចជាច្រើនលើក សម្រាប់ទីក្រុង Chicago ៕
