នគរបាលកេនយ៉ាបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈបាតុករប្រឆាំងរដ្ឋាភិបាល នាំគ្នាដុតកង់ឡាន

2024/07/17 01:03:05 am        49

នគរបាល នៅប្រទេសកេនយ៉ា នៅថ្ងៃអង្គារ (ទី១៦ ខែកក្កដា) នេះ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុកររាប់រយនាក់ដែលនៅតែមានបំណងបន្តដាក់សម្ពាធលើប្រធានាធិបតី លោក William Ruto ទោះបីជាលោកបានធ្វើសម្បទានជាបន្តបន្ទាប់តាមការទាមទាររបស់ក្រុមបាតុករក៏ដោយ។

បណ្ដាសកម្មជនឈានមុខគេ នៅពីក្រោយការតវ៉ាជាច្រើនសប្តាហ៍នេះ ពោលគឺជាការតវ៉ាដែលដំបូងឡើយបង្កឡើងដោយការស្នើដំឡើងពន្ធនោះ បានអំពាវនាវឲ្យមាន «ការបិទប្រទេសទាំងស្រុង» នៅថ្ងៃអង្គារនេះ។

ការតវ៉ាបានបង្កើតឲ្យមានវិបត្តិដ៏ធំបំផុត ចំពោះការកាន់អំណាចរយៈពេល ២ឆ្នាំរបស់លោក Ruto ហើយទោះបីជាមានអ្នកចូលរួមតិចជាងមុនក៏ដោយ ក៏សកម្មភាពនេះនៅតែបន្តមានដដែល សូម្បីតែបន្ទាប់ពីលោកប្រធានាធិបតីបានលុបចោលការដំឡើងពន្ធដែលមានចំនួនទឹកប្រាក់ ២,៧ពាន់លានដុល្លារ និងបានបណ្តេញគណៈរដ្ឋមន្ត្រីទាំងមូលរបស់លោកក៏ដោយ។

បាតុករជាច្រើនកំពុងទាមទារឲ្យលោក Ruto ចុះចេញពីតំណែង ដោយបន្ទោសលោក ជុំវិញអភិបាលកិច្ចមិនត្រឹមត្រូវ អំពើពុករលួយ និងការស្លាប់របស់បាតុកររាប់សិបនាក់ អំឡុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅមុននេះ។

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា នៅថ្ងៃអង្គារនេះ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅតំបន់ Kitengela ជាទីក្រុងមួយនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Nairobi ជាកន្លែងដែលអ្នកតវ៉ាប្រមាណជា ២០០នាក់ បាននាំគ្នាដុតកង់ឡាន ហើយស្រែកថា «លោក Ruto ត្រូវតែចុះចេញ» និង «បញ្ឈប់ការសម្លាប់ពួកយើងទៅ»។ អ្នកនាំពាក្យរបស់លោក Ruto មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm