ក្រុមនគរបាលនិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៤នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ដោយសារការផ្ទុះអាវុធនៅជិតព្រះវិហារមួយកន្លែងស្ថិតនៅក្នុងទីក្រុង Muscat ប្រទេសអូម៉ង់ ដែលជាការបំពានសន្តិសុខដ៏កម្រមួយនៅក្នុងប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមានស្ថិរភាពបំផុតប្រចាំតំបន់មជ្ឈិមបូព៌ា ។
រូបភាពវីដេអូឃ្លីប ដែលបានបញ្ចេញឃើញ មនុស្សនាំគ្នារត់យ៉ាងប្រសាច ពេលដែលស្នូរគ្រាប់កាំភ្លើងបានបន្លឺឡើង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងផ្ទុះអាវុធពីរូបភាពអគារ និងដើមឈើនៅក្បែរនោះ ដែលផ្គូផ្គងជាមួយរូបភាពផ្កាយរណប ប៉ុន្តែពួកគេពុំអាចបញ្ជាក់កាលបរិច្ឆេតរបស់វីដេអូបានឡើយ ។
សូមបញ្ជាក់ថា ប្រទេសអូម៉ង់រក្សាបានអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងតំបន់ដ៏ច្របូកច្របល់នេះ ហើយនិងបានសម្របសម្រួលជម្លោះ រួមទាំងវិវាទរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផងដែរ ៕