ចំនួន​​អ្នក​ឆ្លង​ជំងឺ​«ដែលតា» ក្នុងខេត្តឧត្តរមានជ័យ កើនឡើងដល់២០៦ករណី

2021/08/28 09:53:03 pm        541

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០២១នេះ អាត្រាកំណើនអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា(delta) មានការកើនឡើងរហូតដល់ចំនួន២០៦ករណី។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអាត្រាកំណើនអ្នកឆ្លងវីរុសជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ (delta) គិតត្រឹមថ្ងៃទី២៨ សីហានេះ មានកើនឡើងរហូតដល់២០៦ករណី​ហើយ​ ដែលជាទិន្នន័យឆ្លងសរុប​នៅតាម​បណ្តា​ក្រុង/ស្រុក ក្នុងខេត្តឧត្តរមានជ័យ។

លោកវេជ្ជបណ្ឌិត បន្តថា ក្នុងនោះ រួមមានករណីឆ្លងលើមន្រ្តីបុគ្គលិកសុខាភិបាល ពលករ អាជីវករ កងកម្លាំង សិស្ស នឹងក្រុមហ៊ុនcasino ជាដើម។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត បានរំលឹកដល់ប្រជាពលរដ្ឋរស់នៅក្នុង​ភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ​ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ តាមវិធានការណែនាំ​របស់​រដ្ឋបាលខេត្ត ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល​ បើទោះបី​ជា​បច្ចុប្បន្ន​ចំនួន​អ្នកឆ្លង​ជំងឺកូវីដ-១៩ មានការថមថយចុះច្រើនយ៉ាងណា​ក៏ដោយនោះ​យើងអាចនឹងភ្លេចខ្លួនចំពោះកូវីដ ប៉ុន្តែកូវីដមិនអាចភ្លេចយើងបាននោះឡើយ ពិសេសជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ(delta) ដែល​ជាប្រភេទជំងឺម្យ៉ាង អាចនឹងឆ្លងរាលដាលបានលឿន ដូច្នេះ​គប្បី​យើងត្រូវតែអនុវត្តវិធាន៣កុំ ៣ការពារ ឲ្យ​ខ្ជាប់ខ្ជួន​ដោយការពាក់ម៉ាស រក្សា​គម្លាត​ មិនត្រូវជុំ​មនុស្ស​ច្រើន នឹងមាន​អនាម័យ​ជាប់ជា​​ប្រចាំ​ទើប​អាចកាត់​បន្ថយ​ការ​ចម្លង​បានធ្លាក់នៅកំរិតទាប៕

អត្ថបទ ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm