កងទ័ពនិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់ក្រុមជីវពលលើកងទ័ពឥណ្ឌាល្បាតនៅតំបន់ Jammu and Kashmir បានសម្លាប់ទាហាន ៤នាក់ រួមទាំងមន្រ្តីម្នាក់ផងដែរ ។
ក្រុមអាជ្ញាធរ និយាយថា ចំនួនទាហានស្លាប់ដោយសារការវាយប្រហាររបស់ក្រុមជីវពលក្នុងឆ្នាំនេះ បានកើនឡើងដល់ ១១នាក់ ស្របពេលដែលសកម្មភាពរបស់ក្រុមជីវពលបានផ្លាស់ប្តូរទីតាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទៅកាន់តំបន់ Jammu ចេញពីជ្រលងភ្នំតំបន់ Kashmir ។
មន្រ្តីកងទ័ពនិយាយថា ការផ្ទុះអាវុធ បានកើតឡើង ក្រោយពេលក្រុមជីវពលពួនស្ទាក់វាយប្រហារទាហានល្បាតក្នុងព្រៃនៅស្រុក Doda កាលពីយប់ថ្ងៃចន្ទ ។
សូមបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថាន បានប្រកាសសិទ្ធិតំបន់ Kashmir ស្ថិតក្នុងតំបន់ភ្នំហិម៉ាឡៃ ប៉ុន្តែពួកគេគ្រប់គ្រងដោយផ្នែកប៉ុណ្ណោះ ។
ឥណ្ឌា បានដាក់ការស្តីបន្ទោសប៉ាគីស្ថាន ថាបានបណ្តុះបណ្តាល ផ្តល់មូលនិធិ និងជំរុញឲ្យក្រុមជីវពលចូលក្នុងតំបន់ Kashmir របស់ពួកគេ ចេញពីខ្សែបន្ទាត់បទឈប់បាញ់ ប៉ុន្តែប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់មួយនេះ ៕
