
អ្នកពន្លត់អគ្គិភ័យ និងកងទ័ពអាកាសរបស់ប្រទេសអាល់បានី កំពុងប្រយុទ្ធនឹងចំហេះឆេះព្រៃ កាលពីថ្ងៃចន្ទ (ទី១៥ ខែកក្កដា) នៅក្នុងតំបន់ភ្នំ Qafe Dardhe ក្នុងឧទ្យានជាតិ Tomorr Mountain National Park។

ឧទ្ធម្ភាគចក្រមកពីកងកម្លាំងទ័ពអាកាសអាល់បានី កំពុងយកទឹកពីបឹងក្បែរនោះ ហើយចាក់ស្រោចទៅលើកន្លែងចំហេះ ដើម្បីជួយជាកម្លាំងដល់អ្នកពន្លត់អគ្គិភ័យ នៅលើដី។ នាពេលនេះ នៅមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួស ឬការខូចខាតលំនៅឋាន ក្នុងតំបន់នោះទេ។

តែយ៉ាងណាក្ដី អណ្ដាតភ្លើងនៅតែសកម្ម ក្នុងតំបន់នេះ គិតត្រឹមថ្ងៃអង្គារ (ទី១៦ ខែកក្កដា) នេះ ដែលស្ថានភាពកាន់តែអាក្រក់ឡើងៗ ដោយសាររលកកម្ដៅដែលវាយប្រហារប្រទេសអាល់បានី និងប្រទេសក្នុងតំបន់បាល់កង់៕
