ផ្លែមៀនប៉ៃលិនចំនួន៥តោន អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ត្រូវបាន​ប្រគល់​ជូនរដ្ឋ​បាល​ខេត្តសៀមរាប

2021/08/28 10:09:02 pm        509

សៀមរាប ៖ ផ្លែមៀនប៉ៃលិន ចំនួន៥តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងត្រូវបានដឹកជញ្ជូនមកដល់សាលាខេត្តសៀមរាប ដោយឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាររងកងអង្គរក្ស នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលមានវត្តមានទទួលស្វាគមន៍ទទួល​អំណោយ​ដ៏ថ្លៃថ្លានេះ បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ​សម្ដេចតេជោ ប្រមុខនៃរាជ​រដ្ឋាភិបាល​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់តំណាងនាំយកផ្លែមៀនចំនួន៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចាត់ចែង​ឧបត្ថម្ភជូនដល់កងកម្លាំង​អាវសជួរមុខ កងកម្លាំង​សមត្ថកិច្ច មន្ត្រីរាជការនៃបណ្តាក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំង​ឧបត្ថម្ភ​ឲ្យបាន​ដល់​ផងដែរ អ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងខេត្តសៀមរាប។

អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា អ្វីដែលត្រូវបានបង្កប់នៅក្នុងអំណោយផ្លែមៀននេះ គឺ​ការរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ​ជាមួយប្រជាពលរដ្ឋនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្នុងនោះ​គោលដៅសំខាន់ គឺជួយសម្រាលការខូចខាត ចេញពីបញ្ហាប្រឈមទីផ្សាររបស់​ប្រជាកសិករ​ដាំដំ​ណាំមៀន (តាង៉ែន) ដែលក្នុងរដូវប្រមូលផលឆ្នាំនេះ ត្រូវបានស្ថិតក្នុងស្ថានភាពនៃការបាត់បង់ទីផ្សារ យ៉ាងធ្ងន់ធ្ងរ​នោះ ដែលនេះ​គឺជាគុណភាពគំរូរបស់ថ្នាក់ដឹកនាំកំពូល និងជា​សម្បត្តិ​ធនាគារ​មនសិកា​នៃសង្គមកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បាន​បួងសួង​ដល់វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងលោក និងបារមី​ព្រះមហាក្សត្រខ្មែរ​គ្រប់ជំនាន់ សូមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា គោរពជូនពរជូន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូម​សម្តេច​ទាំង​ទ្វេព្រមទាំង​បុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបដោយ​ពុទ្ធពរ​បួនប្រការ​គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Ngin Kimleng

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm