ការប៉ះទង្គិចគ្នា ផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិត ជុំវិញការកេណ្ឌយោធា

2024/07/17 04:12:50 pm        124

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិតសាកសលវិទ្យាល័យនិយមជ្រុល កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការប្រកាសថា យោធារដ្ឋនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមចេញការកេណ្ឌយោធាចំពោះនិស្សិតសាកលវិទ្យាល័យនិយមជ្រុល ដែលកាលពីពេលមុន ត្រូវបានលើកលែងពីការបម្រើយោធា។

និស្សិតសាកលវិទ្យល័យ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ ដោយបានបិទផ្លូវជាច្រើនកន្លែង ដែលនគរបាលអាចត្រូវបានគេឃើញព្យាយាមអូសទាញពួកគេចេញ។ បញ្ហានេះ មានភាពរសើបក្នុងពេលមានសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងការប្រយុទ្ធគ្នានៅសមរភូមិផ្សេងទៀត ដែលបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសដ៏បង្ហូរឈាមបំផុតរបស់អ៊ីស្រាអែល ភាគច្រើនក្នុងចំណោមទាហានកេណ្ឌដែលមិនទាក់ទងនិងសាសនា និងទាហានបម្រុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

កាលពីខែមិថុនា តុលាការកំពូលរបស់អ៊ីស្រាអែល បានបង្គាប់ឱ្យរដ្ឋាភិបាលចាប់ផ្តើមកែណ្ឌនិស្សិតជនជាតិជ្វីហ្វជ្រុលនិយម ដើម្បីចូលបម្រើយោធា ដោយបង្កើតភាពតានតឹងផ្នែកនយោបាយថ្មីសម្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។

សេចក្តីថ្លែងការណ៍មួយរបស់យោធាអ៊ីស្រាអែលបាននិយាយថា ចាប់ពីថ្ងៃអាទិត្យក្រោយនេះ ដំណើរការនៃការចេញកាកោះហៅដំបូងសម្រាប់ការកេណ្ឌកងទ័ព ធ្វើឡើងមុនពេលជ្រើសរើសកងទ័ព នៅខែកក្កដា នឹងចាប់ផ្តើម។

បញ្ហានេះ បានជំរុញឱ្យមានការតវ៉ាដោយជនជាតិជ្វីហ្វជ្រុលនិយម ដែលមានចំនួន ១៣% នៃចំនួនប្រជាជន១០ លាននាក់របស់អ៊ីស្រាអែល ជាតួលេខដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៩% នៅឆ្នាំ ២០៣៥។

ជនជាតិភាគតិចអារ៉ាប់ ២១% របស់អ៊ីស្រាអែល ក៏ត្រូវបានលើកលែងយ៉ាងច្រើនពីការកែណ្ឌកងទ័ពនផងដែរ ដែលជាទូទៅត្រូវបានកេណ្ឌសម្រាប់បុរស និងស្ត្រី មានអាយុ១៨ ឆ្នាំ ដោយបុរសត្រូវបម្រើកងទ័ព ៣២ ខែ និងស្ត្រី២៤ ខែ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm