ភ្នំពេញ​ក្រោ​ន និង Tiffy Army ចែក​គ្នា ១​ពិន្ទុ​ម្នាក់​ក្នុង​ជំនួប​បើកឆាក​លី​គ​ត្រឡប់មកវិញ​

2021/08/30 05:05:55 pm        118

​បាល់ទាត់៖ ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាបាន​ដំណើរ​ការប្រកួត​ឡើងវិញ​ហើយ បន្ទាប់ពី​ផ្អាក ៣​សប្ដាហ៍ដោយសារ​បញ្ហា​កូ​វីដ​-១៩ ខណៈ​ជំ​នូ​ប​បើកឆាក​លី​គ​ត្រឡប់មកវិញ​នេះ ក្រុម​ភ្នំពេញ​ក្រោ​នបាន​ត្រឹម​ចែកគ្នា ១​ពិន្ទុ​ម្នាក់​ជាមួយ​ក្រុម​ភ្ញៀវ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេ​មរ​ភូមិ​ន្ទុ​ (Tiffy Army) ប៉ុណ្ណោះក្រោយ​ប្រកួត​ស្មើគ្នា ១-១ នៅ​កីឡដ្ឋាន Smart RSN កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៦ នេះ ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​នបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់​មុន ដោយ​ការ​ស៊ុត​ពី​ចម្ងាយ​របស់​កីឡាករ ប្រាក់ ធី​វ៉ា នៅ​នាទី​ទី​៨ បន្ទាប់ពី​អ្នកចាំទី គង់ រ៉ា​ហ្វា​ត់ ព្យាយាម​លោត​ទះ​បាល់​មិន​ផុត។ ប៉ុន្ដែ​រំលង​បានតែ ៣​នាទី ខ្សែប្រយុទ្ធ​វ័យក្មេង ណា​រ៉ុង កក្កដា ក៏បាន​រក​គ្រាប់​ស្មើ ១-១ ឲ្យ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​វិញ​ភ្លាមៗ បន្ទាប់ពី​រូបគេ​ឆក់​បាន​បាល់​ពី​ការបញ្ជូន​មិនល្អ​របស់​ខ្សែការពារ យ៉ើ មូស្លីម នៅ​នាទី​១១។​ ​បន្ទាប់ពី​មានឱកាស​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្នា ១​គ្រាប់​ម្នាក់ ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង ពិសេស​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នដែល​បាន​ព្យាយាម​ដាក់​សម្ពាធ និង​មានឱកាស​ស៊ុត​ជាច្រើនលើកតែ​ធ្វើ​មិនបាន​សម្រេច​ឡើយ ក្រោយ​ការសង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ​ម្ដង​ហើយ​ម្ដងទៀត​ពី​អ្នកចាំទី​វ័យក្មេង គង់ រ៉ា​ហ្វា​ត់ ខណៈ​ក្រុម Tiffy Army ក៏​មិនអាច​ស្វែងរក​គ្រាប់​បាល់​បន្ថែម​បានដែរ។​

​ដូច្នេះ​នេះ​គឺជា​ការប្រកួត​ស្មើ​លើក​ទី​៤ របស់​ក្រុម​ទាំងពីរក្នុងនោះ ៩​ប្រកួត​របស់​ក្រុម​ភ្នំពេញ​ក្រោ​នគឺ​ឈ្នះ ៥ និង​ស្មើ ៤ មិនទាន់​ស្គាល់​ចាញ់​រកបាន ១៩​ពិន្ទុ ស្មើ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល​ដ៏ឈរ​លេខ​រៀង​ទី​៥ បណ្ដោះអាសន្នចាញ់​ប្រៀប​ក្រុម​កំពូល​តារាង​វិសាខា ៣ពិន្ទុ តែ​ភ្នំពេញ​ក្រោ​ន​នៅសល់​ប្រកួត​ចំណេញ​ក្នុង​ដៃ ១​ប្រកួត។ រីឯ Tiffy Army ឆ្លងកាត់ ១០​ប្រកួត​ឈ្នះ ៤ ស្មើ ៤ និង​ចាញ់ ២ រកបាន ១៦​ពិន្ទុឈរ​លេខ​រៀង​ទី​៧ បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        151
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm