មន្ត្រីបរិស្ថានខេត្តកំពង់ឆ្នាំងកំពុងស្រាវជ្រាវរកជនសង្ស័យកាប់រានព្រៃយកដីក្នុងតំបន់ភ្នំនាងកង្រី

2024/07/17 05:24:43 pm        167

កំពង់ឆ្នាំង៖ លោក មៀន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ បាន បញ្ជាក់ថា ករណីជនសង្ស័យកាប់បំផ្លាញព្រៃធំៗ និងបានធ្វើរបងហ៊ុមព័ទ្ធយកដីក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននៅចំណុច៥៥ ចំនួន២ហិកតា ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នោះ លោកកំពុងស្រាវជ្រាវរកឈ្មោះ ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

លោក បានបន្តថា ជនសង្ស័យបានកាប់បំផ្លាញព្រៃឈើ និងធ្វើរបងព័ទ្ធយកដីនៅចំណុច៥៥ ដោយមិនបានស្នើសុំដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងនោះឡើយ ។

ក្នុងពេលក្រុមការងារចម្រុះ ចុះពិនិត្យនៅទីតាំងកាប់បំផ្លាញព្រៃឈើចំណុច៥៥ នាថ្ងៃទី០៩ ខែកក្កដា នេះ លោក យូ សុគមន៍ ប្រធានគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស បានបញ្ជាក់ថា អ្នកកាប់នោះ គឺកាប់តាមអនុក្រឹតលេខ២៤៥ ដែលប្រជាពលរដ្ឋបានទទួលពីរដ្ឋាភិបាល កាត់ឆ្វៀលឱ្យរួចហើយ ។

ប៉ុន្តែយោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ២៤៥ អនក្របក ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចថា ត្រូវបានកំណត់ជា តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដី ទំហំសរុប ៩៣៣ ៥៧៧ហិកតា ដើម្បីពិនិត្យលទ្ធភាព ចេញបណ្ណសម្គាល់កម្មសិទ្ធិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានជា ធរមាន (ដូចមានផែនទីជូនភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ)។ តំបន់សហគមន៍ទាំងនេះ ត្រូវរៀបចំ និងគ្រប់គ្រងដោយក្រសួងបរិស្ថានដោយសហការជាមួយក្រសួង ស្ថាប័ននានា និងរដ្ឋបាលខេត្តដែលមានផ្ទៃដីពាក់ព័ន្ធ ដោយត្រូវអនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ដីព្រៃឈើក្នុងចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែងនេះ ត្រូវបានជន សង្ស័យកាប់បំផ្លាញអស់ប្រមាណ២ហិកតា កាលពីពេលថ្មីៗនេះ ក្នុងនោះមានដើមធ្នង់ និងឈើជាច្រើន ប្រភេទទៀត និងបានធ្វើរបងហ៊ុមព័ទ្ធយកដីអស់ប្រមាណ២០ហិកតាបន្ថែមទៀត ក្នុងដីព្រៃក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដោយមិនមានការទប់ស្កាត់ ឬចំណាត់ការតាមផ្លូវច្បាប់ពីជំ នាញបរិស្ថានឡើយ ខណៈអនុក្រឹត្យលេខ២៤៥ មិនបានបញ្ជាក់ថាឱ្យកាត់ដីព្រៃទាំងនោះឱ្យទៅបុគ្គល ណាមួយឡើយ ៕

ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm