គ.ស.ហ ពិនិត្យពិភាក្សាលើសេចក្តីព្រាងនៃការដឹកជញ្ជូនតាមផ្លូវទឹក មុនដាក់ជូនរាជរដ្ឋាភិបាល

2024/07/17 06:06:22 pm        191

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំចង្អៀត ពិនិត្យ​លើការ​រៀបចំ​ឯក​សារក្របខណ្ឌនៃការ អភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្ល និងការតភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ជាមួយផ្លូវសមុទ្រនៅកម្ពុជា មុននឹងដាក់​ជូន​រាជ​រដ្ឋាភិបាល​ពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្ត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ.ស.ហ. នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញ ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និង​អនុម័ត​ដាក់​ឱ្យអនុវត្តនា ពេលខាងមុខ។

ជុំវិញបញ្ហានេះដែរ បន្ទាប់ពីបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារ កម្មកម្ពុជា ២០២៣-២០៣៣២, រាជរដ្ឋាភិបាល​បាន​សម្រេច​នូវ​កិច្ចការ​អាទិភាពពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនផ្លូវទឹកជាបន្តបន្ទាប់ ក្នុងនោះ «ច្បាប់ស្តីពីការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក» ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។ បន្ថែមពីនេះ ក្រប​ខណ្ឌ នៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់​បណ្តាញ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកទន្លេ ជាមួយផ្លូវសមុទ្រនៅ កម្ពុជា ត្រូវបានរៀបចំឡើងជាផែនទីបង្ហាញផ្លូវ សម្រាប់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការ និងអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវ​ទឹក​ទន្លេ​ ឱ្យកាន់តែមានភាពរីកចម្រើន និងស្របតាមនិន្នាការសកល ។

ក្របខណ្ឌនេះមានគោលបំណងពង្រីក និងបង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ទន្លេ​តាមរយៈ​ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូនតាមផ្លូវ​ទឹក​លើក​កម្ពស់​ប្រសិទ្ធ​ភាព​សេវា​កំពង់​ផែ​ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយ​ចំណាយ​ឡូជីស្ទិក​សំដៅ​រួម​ចំណែក​ទ្រទ្រង់​ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​តំបន់ និងសកល។

ដើម្បីសម្រេចគោលបំណងខាងលើ, ក្របខណ្ឌនេះ កំណត់គោលដៅក្នុងការបង្កើន​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូនតាម ផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រ ដែល​គិត​គូរ​អំពី៖ ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល និងការដាក់​ចេញ​នូវ​សសរស្ដម្ភចំនួន៥រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការ​កំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌលអភិវឌ្ឍន៍ និង ការអនុវត្តបញ្ជីគម្រោងនៃផែនការមេ គ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង​ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm