សិស្សានុសិស្សគាំទ្រគម្រោងព្រែកជីកហ្វូនណនតេជោ និងចាត់ទុកជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​របស់កម្ពុជា

2024/07/17 11:59:55 am        419

ខណៈគម្រោងព្រែកជីកហ្វូនណនតេជោ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងព្រែកជីកនេះ​ជា​គម្រោង​ទទួល​បាន​ការ​សាទរ​ពី​ប្រជាជាតិ​គ្រប់​មជ្ឈដ្ឋាន ក្នុងនោះសិស្សានុសិស្សក៏បានបង្ហាញការសាទរ គាំទ្រ និងចាត់ទុកថា​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏ធំសម្រាប់កម្ពុជា ដែល​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជា​ប្រធាន​ព្រឹទ្ធសភានៃកម្ពុជា។ ដើម្បីឱ្យគម្រោងព្រែកជីកនេះសម្រេចទៅបាន រាជរដ្ឋាភិបាល​អាណត្តិទី​៧ ក្រោមការដឹកនាំ ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាស​រួចមក​ហើយ​ដោយ​កំណត់​យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាការចាប់ផ្ដើម​បើកការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ។

មុនថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចូលមកដល់ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈ​ដ្ឋាន​បាន​បង្ហាញនូវការសាទរ និងគាំទ្រជាខ្លាំងលើគម្រោងមួយនេះ។ ចំណែកសិស្សា​នុសិស្ស​ក៏​បាន​បង្ហាញ​ការ​មើលឃើញថា ព្រែកជីកហ្វូណនតេជោនេះដែរ ដែលនឹងក្លាយជា​សមិទ្ធផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ស​ម្រាប់កម្ពុជា។ ពួកគេថា​ព្រែក​ជីកហ្វូណន​តេជោ​ជា​គម្រោង​ដែល​នឹង​ផ្ដល់​ជា​អត្ថ​ប្រយោជន៍​ជា​ច្រើនជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា នៅថ្ងៃទី ៥ ខែសីហា ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នឹងអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោដោយផ្ទាល់។ ការ​បើក​ការដ្ឋាន គឺនឹងធ្វើឡើងនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ព្រែក​ជីកនេះឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមាន​ទីតាំង​ចាប់​ពី​ព្រែក​តាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ព្រែក​ជីក​នេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែក​ជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអម​សង​ខាង​ប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹងក្លាយជាប្រព័ន្ធ​ដឹក​ជញ្ជូន​ថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល របស់កម្ពុជា និងបណ្ដា​ប្រទេ​ស​ដទៃ​ទៀត​៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am