រដ្ឋាភិបាលកូឡុំប៊ី លុបចោលបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធ EMC

2024/07/17 09:05:46 pm        248

ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ថា រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីបានបញ្ចប់បទឈប់បាញ់ជាមួយក្រុមឧទ្ទាម EMC មួយចំនួន ដឹកនាំដោយមេបញ្ជាការ លោក Ivan Mordisco ដែលបានបដិសេធការចរចាសន្តិភាព។

ក្រុម Estado Mayor Central (EMC) ត្រូវបានបង្កើតឡើង ដោយអតីតយុទ្ធជនបដិវត្តន៍នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ដែលបានច្រានចោលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ ជាមួយរដ្ឋ។

កាលពីខែមីនា រដ្ឋាភិបាល បានផ្អាកបទឈប់បាញ់ជាមួយក្រុម EMC នៅក្នុងខេត្តមួយចំនួន ដោយសារតែអំពើហិង្សានៅតែបន្ត។

ចំណាត់ការនេះ បានបង្កឱ្យមានការទាមទារដោយអង្គភាពភាគច្រើននៅក្នុងក្រុម EMC ឱ្យស្តារបទឈប់បាញ់ឡើងវិញ ដែលនៅទីបំផុតបានធ្វើឱ្យមានការបែងចែកផ្ទៃក្នុង និងបានមើលឃើញមានការដកខ្លួនចេញភាគីជាច្រើន ពីកិច្ចចរចា។

លោក Ivan Mordisco គឺជាមេបញ្ជាការដែលមានការព្រួយបារម្ភច្រើន នៅក្នុងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) មុនពេលលោកចាប់ផ្តើមដឹកនាំក្រុមឧទ្ទាមប្រឆាំង។

ប្រធានាធិបតី លោក Gustavo Petro បានសន្យាថា នឹងបញ្ចប់ជម្លោះរយៈពេល៦០ឆ្នាំរបស់ប្រទេសកូឡុំប៊ី ដែលបានសម្លាប់មនុស្សចំនួន៤៥០.០០០នាក់ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពថ្មី ប៉ុន្តែលោកកំពុងប្រឈមមុខទៅនឹងឧបសគ្គធំៗ រួមមានទាំងការចរចាពេញលេញជាមួយក្រុម EMC ដែលបានចាប់ផ្តើម កាលពីខែតុលា ឆ្នាំមុន។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm