ពលរដ្ឋហ្កាហ្សាទប់ទល់ជាមួយសីតុណ្ហភាពខ្ពស់ ការរាលដាលជំងឺ ខណៈម៉ាស៊ីនបូមទឹកនៅទីក្រុង Deir al-Balah ឈប់ដំណើរការ

2024/07/17 09:36:39 pm        280

គណៈកម្មាធិការសង្គ្រោះបន្ទាន់នៅក្រុង Deir al-Balah តំបន់ហ្កាហ្សា បានប្រកាសថា ប្រព័ន្ធបូមទឹកបានឈប់ដំណើរការ ដោយសារតែខ្វះប្រេងឥន្ធនៈ សម្រាប់ដំណើរការម៉ាស៊ីនបូមទឹក។

ប្រព័ន្ធបូមទឹកនេះ ផ្តល់ទឹកដល់អណ្តូងចំនួន ១៩ អណ្តូង និងស៊ីទែនទឹកចំនួន ២ សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាជននៅតំបន់នោះ។

លោក Nizar Ayash សមាជិកក្រុមប្រឹក្សាតំបន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា បច្ចុប្បន្ននេះចំនួនប្រជាជនក្នុងតំបន់ ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៨០០.០០០នាក់ ទាំងពលរដ្ឋក្នុងតំបន់និងប្រជាជនភៀសខ្លួន។ លោក Ayash បានពន្យល់ថា ការខ្វះទឹកកំពុងបង្កឱ្យមានការរាលដាលជំងឺ ខណៈលោកបាននិយាយអំពីតម្រូវការទឹកខ្លាំងក្នុងតំបន់ ជាពិសេសក្នុងអំឡុងរដូវក្តៅ ដោយសារសីតុណ្ហភាពហក់ឡើងខ្ពស់។

ប្រជាជនភៀសខ្លួន នៅទីក្រុង Deir al-Balah បច្ចុប្បន្នត្រូវស្វែងរកទឹកស្អាត ឬត្រូវទិញទឹក ដែលពុំមែនជាការងារងាយស្រួលនោះទេ ដោយសារតែសង្គ្រាម និងជីវភាពរស់នៅដ៏លំបាកដែលប្រជាជនត្រូវប្រឈមមុខ។

ការវាយលុកនៅតំបន់ហ្កាហ្សា បានឈានចូលដល់ខែទី ១០ របស់ខ្លួន ខណៈអ៊ីស្រាអែល បានបំផ្លាញភាគច្រើននៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ហើយខ្មាន់កាំភ្លើងបានចាប់មនុស្សប្រហែល២៥០ នាក់ ជាចំណាប់ថ្នូរ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

ទន្ទឹមនឹងនេះ យោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣៨.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកសងសឹក របស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm