អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ មានឧក្រិដ្ឋកម្មសង្គ្រាមរាប់រយករណី អំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា

2024/07/17 09:52:00 pm        37

តាមរយៈរបាយការណ៍ ដែលចេញផ្សាយនៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា ក្រុមហាម៉ាសបានដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនផ្សេងទៀត ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមរាប់រយករណី អំឡុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ពោលគឺជាការវាយប្រហារដែលបានបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា។

ការសិក្សាអន្តរជាតិដ៏ស៊ីជម្រៅបំផុតមួយ ស្តីពីការលុកលុយដែលមិនធ្លាប់មាន ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានគូសបញ្ជាក់ពីករណីឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាន។ នាយករងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Belkis Wille បានប្រាប់សន្និសីទសារព័ត៌មានថា «វាមិនអាចទៅរួចទេ ក្នុងការដែលឲ្យពួកយើងដាក់ចំនួនករណីជាក់លាក់នោះ» ដោយបន្ថែមថា «ជាក់ស្តែងមានរាប់រយករណីនៅថ្ងៃនោះ»។

របាយការណ៍នោះ បានឲ្យដឹងថា អំពើឧក្រិដ្ឋកម្មដ៏ច្រើននោះ រួមមាន «ការវាយប្រហារដោយចេតនា និងមិនកំណត់គោលដៅ ប្រឆាំងនឹងជនស៊ីវិល និងរបស់របរស៊ីវិល ការសម្លាប់ដោយចេតនាលើអ្នកជាប់ឃុំឃាំង ការប្រព្រឹត្តិយ៉ាងឃោរឃៅ និងអមនុស្សធម៌ផ្សេងទៀត អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការចាប់ជាចំណាប់ថ្នូរ ការប្រើប្រាស់មនុស្សជាខែលការពារ ហើយនិងការបំផ្លាញ និងការលួចប្លន់»។

របាយការណ៍នេះផ្តោតលើការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលច្បាប់ភាគច្រើន មានឫសគល់នៅក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ សម្រាប់ការប្រព្រឹត្តក្នុងសង្គ្រាម។

សូមបញ្ជាក់បន្ថែមថា ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលានោះ បានបណ្តាលឲ្យមនុស្សចំនួន ១.១៩៥នាក់ ស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់សារព័ត៌មាន AFP ដែលផ្អែកលើតួលេខរបស់អ៊ីស្រាអែល។ ជាមួយគ្នានោះ ក្រុមសកម្មប្រយុទ្ធនោះបានចាប់ចំណាប់ថ្នូរចំនួន ២៥១នាក់ ដែលក្នុងនោះ ១១៦នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដោយក្នុងនោះ ៤២នាក់ ត្រូវបានយោធាប្រាប់ថា បានស្លាប់ហើយ។

អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយលុកយោធា ហើយការធ្វើសង្គ្រាមសងសឹកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨.៦៦៤នាក់ នៅក្នុងតំបន់ហ្កាហ្សា ដែលភាគច្រើនក៏ជាជនស៊ីវិលផងដែរ។ នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm