ពលករខ្មែរ ឆ្លងដែនមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះច្រើន

2021/08/30 05:39:20 pm        557

ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ ស្ថានភាពនៃការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះជាបន្តបន្ទាប់ ខណៈអត្រានៃការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តមួយនេះ ក៏មានតួលេខទាបជាងមុន នៅចុងខែសីហានេះ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកព្រំដែនឲ្យពលករត្រឡប់មកពីប្រទេសថៃ ចូលស្រុកកំណើតវិញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ គឺនៅច្រកខេត្តបន្ទាយមានជ័យ គឺពលករឆ្លងដែនមកពីថៃ ចន្លោះពី៤០០ ទៅ៥០០នាក់ បានរកឃើញពលករក្នុងចំណោមនេះ ប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ។

ឯកឧត្តម បន្តថា ប៉ុន្តែរយៈពេលចុងក្រោយនេះ ចំនួនពលករឆ្លងដែននកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានមានការថយចុះ ហើយសម្រាប់ពលករដែល​ទើបត្រឡប់​មកពី​ថៃទាំង​អស់នោះ ក៏បានចូលរួមសហកាល្អជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ដោយពួកគេបានឲ្យមន្ត្រីសុខាភិបាល​ពិនិត្យ​ធ្វើសំណាក និងធ្វើចត្តាឡីស័ក​បានត្រឹមត្រូវគ្រប់គ្នា និងអ្នកមានវិជ្ជមានក៏នាំទៅសម្រាកព្យាបាល ។

ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់រយៈពេលដូចគ្នានេះ សកម្មភាពការលួចនាំ ពលករឆ្លងដែន​ទៅមកប្រទេសថៃ ដោយខុសច្បាប់ពីសំណាកពួកមេខ្យល់ក៏គ្មាននោះដែរ នៅតាមច្រកនានា ក្នុង​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខណៈកម្លាំងព្រំដែន បាននិងកំពុងពង្រឹងការពារយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់សកម្មភាពលួចឆ្លងដែននេះ ។

សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅចុងខែសីហា ឆ្នាំ២០២១ ចំនួនអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន គឺមួយថ្ងៃអាជ្ញាធររកឃើញ​នៅ​ក្រោម​១០០នាក់ ឬលើស១០០នាក់តិចតួច ខុសប្លែកពីដើមខែ និងពាក់កណ្ដាលខែ ដែលរកឃើញ​ប្រមាណពីជាង ២០០នាក់ ទៅ៦០០នាក់ ។ កាលពីថ្ងៃទី២៩ ខែសីហា អាជ្ញាធរបានរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៣នាក់ មានទាំងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ៦៣នាក់ ។

ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន អាជ្ញាធរខេត្តមិនទាន់​បាន​បន្ធូរបន្ថយ​ ឬ​បញ្ចប់​នៃការបិទខ្ទប់ផ្សារមួយចំនួន និងដាក់តំបន់​ដែលបានរកឃើញការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ ទៅជាតំបន់ក្រហម រួមទាំងអនុវត្ត​នូវបំរាមគោចរនៅពេលយប់នោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ​ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm